ជប៉ុន ជំរុញឱ្យប្រជាជនមានការជម្លៀសចេញជាបន្ទាន់បន្ទាប់ពីភ្នំភ្លើងដ៏ធំមួយបានផ្ទុះនៅលើកោះ Kyushu!
ភ្នំភ្លើងមួយនៅលើកោះ Kyushu ភាគខាងត្បូងដ៏សំខាន់របស់ប្រទេសជប៉ុនបានផ្ទុះឡើង ដោយបានបញ្ចេញផេះ និងថ្ម និងបញ្ចេញផ្សែងខ្មៅហុយឡើងលើអាកាស។
ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បាននិយាយថា កាលពីថ្ងៃអាទិត្យ ភ្នំភ្លើង Sakurajima ដែលស្ថិតនៅចុងភាគខាងត្បូងនៃកោះ Kyushu ក្បែរទីក្រុង Kagoshima បានផ្ទុះឡើងនៅម៉ោងប្រហែល 8:05 យប់ (11:05 GMT) ហើយកម្ទេចថ្មជាច្រើនបានខ្ទាត់ចេញចម្ងាយរហូតដល់ 2.5 គីឡូម៉ែត្រ (15.5 ម៉ាយ) ឆ្ងាយនៅក្នុងខេត្តភាគខាងត្បូងនៃទីក្រុង។
យ៉ាងណាមិញ មិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសនៅក្នុងទីប្រជុំជននៅក្បែរនោះទេ ប៉ុន្តែអ្នកស្រុកត្រូវបានគេណែនាំឱ្យជម្លៀសចេញជាបន្ទាន់នៅល្ងាចថ្ងៃអាទិត្យ។
គួរជម្រាបថា Sakurajima គឺជាភ្នំភ្លើងសកម្មបំផុតមួយរបស់ប្រទេសជប៉ុន ហើយការផ្ទុះនៃកម្រិតផ្សេងៗគ្នាកើតឡើងជាទៀងទាត់។ នៅឆ្នាំ 2019 វាបានបញ្ចេញផេះកម្ពស់ 5.5 គីឡូម៉ែត្រ (3.4 ម៉ាយ) ។ ហើយវាធ្លាប់ជាកោះមួយ ប៉ុន្តែបានក្លាយជាឧបទ្វីបបន្ទាប់ពីការផ្ទុះនៅឆ្នាំ 1914 ៕