កូរ៉េខាងជើងបាញ់រ៉ុក្កែតជាច្រើនគ្រាប់ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីថ្មីកូរ៉េខាងត្បូងបានបញ្ចប់!

0

 

យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង បានបាញ់រ៉ុក្កែតប្រហែល៤គ្រាប់ចូលទៅក្នុងសមុទ្រលឿង។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូងដែលនិយាយថា ការបាញ់ប្រហារនេះត្រូវបានគេបាញ់នៅម៉ោងប្រហែល 7:20 ព្រឹក (ម៉ោង 2220GMT នៅថ្ងៃសៅរ៍) ពី “ទីតាំងដែលមិនបានបញ្ជាក់នៅក្នុងខេត្ត Pyongan ខាងត្បូង” ។

គួររំលឹកថា កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលផ្លោងដែលទំនងជាហោះបានចម្ងាយប្រហែល 270 គីឡូម៉ែត្រ (168 ម៉ាយ) ក្នុងកម្ពស់ 550 គីឡូម៉ែត្រ (342 ម៉ាយ) នេះបើយោងតាមយោធាកូរ៉េខាងត្បូង។

ទន្ទឹមនឹងនោះ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង (NSC) បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ដែលក្រុមមន្ត្រី “បានសង្កត់ធ្ងន់លើតម្រូវការដើម្បីរក្សាជំហរត្រៀមខ្លួនការពារយ៉ាងរឹងមាំ”។

ករណីនេះ បានកើតឡើងចំពេលដែលភាពតានតឹងនៅក្នុងតំបន់ ជាពិសេសដោយសារតែការសាកល្បងកាំជ្រួចជាបន្តបន្ទាប់ដោយកូរ៉េខាងជើងក្នុងឆ្នាំនេះ រួមទាំងកាំជ្រួចល្បឿនលឿនជាងសំឡេងដែលទើបនឹងបង្កើតថ្មីផងដែរ។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់គាត់បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានបោះឆ្នោតជ្រើសរើសលោក Yoon Suk-yeol ជាប្រធានាធិបតីថ្មីរបស់ខ្លួនដែលបានផ្តល់សញ្ញាថាគាត់នឹងកាន់តែតឹងរ៉ឹងលើទីក្រុងព្យុងយ៉ាង ហើយបានប្តេជ្ញាពង្រឹងសម្ព័ន្ធភាពយុទ្ធសាស្ត្ររបស់ទីក្រុងសេអ៊ូលជាមួយទីក្រុងវ៉ាស៊ីនតោន៕

Leave A Reply

Your email address will not be published.