ឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ដឹកនាំក្រុមការងារជំនាញផែនព្រហ្មទណ្ឌចុះប្រជុំត្រួតពិនិត្យតាមស្រុក!
ខេត្តកំពង់ចាម ៖ ដោយយោងតាមផែនការអគ្គស្នងការនគរបាលជាតិនិងប្រសាសន៍ណែនាំផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងពេលល្ងាចនៅអធិការដ្ឋាននគរបាលស្រុកកងមាស លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំក្រុមការងារជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ចុះប្រជុំត្រួតពិនិត្យ ដកបទពិសោធន៍ លើកយកបញ្ហាប្រឈម សំណូមពរ និងណែនាំអំពីនីតិវិធី និងកិច្ចការការងារជំនាញ ដោយមានសមាសភាពចូលរួមមាន ៖
-លោកអធិការនគបាលស្រុកស្រីសន្ធរ និងលោកអធិការនគរបាលស្រុកកងមាស
-លោកអធិការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌស្រុកស្រីសន្ធរ និងស្រុកកងមាស
-លោកនាយផ្នែក នាយរងផ្នែកនគរបាលព្រហ្មទណ្ឌ និងបច្ចេកទេសវិទ្យាសាស្ត្រស្រុកស្រីសន្ធរ និងស្រុកកងមាស
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកស្រីសន្ធរ និងស្រុកកងមាស ៕