បញ្ជាលោកស្នងការខេត្តត្បូងឃ្មុំ ! នគរបាលមូលដ្ឋានចុះបិទនិងធ្វើកិច្ចសន្យាកន្លែងជល់មាន់តាមទូរទស្សន៍អនឡាញខុសច្បាប់មិនអោយមានទៀតទេ

0

ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង ១៧:០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះមកដល់
ទីតាំងហាងកាហ្វេ ស្ថិតនៅភូមិជីមាន់កណ្ដាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលសារព័ត៌មានបានចុះផ្សាយថា មានករណីលេងល្បែងស៊ីសង ជល់មាន់តាមទូរទស្សន៍អនឡាញ ពេលកម្លាំងយើងទៅដល់ពុំមានឃើញការលេងល្បែងស៊ីសងដូចការចុះផ្សាយនោះឡើយ ហើយកម្លាំងសមត្ថកិច្ចបានហៅម្ចាស់ហាងកាហ្វេខាងលើ ឈ្មោះ យ៉ន កន្និកា ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំ ខាងលើ មកធ្វើកំណត់ហេតុបំភ្លឺ និងធ្វើកិច្ចសន្យាអប់រំមិនឲ្យមានការលេងល្បែងស៊ីសងខុសច្បាប់នេះបន្តទៀតនោះទេ ។

ទន្ទឹមនេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានប្តេជ្ញាបង្កើនការពង្រឹងកិច្ចប្រតិបត្តិការ លើការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តទឹកដីខេត្តត្បូងឃ្មុំ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងខេត្តត្បូងឃ្មុំ ឲ្យកាន់តែល្អប្រសើរ ។
ជាថ្មីម្តងទៀត ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក៏សូមអរគុណដល់អ្នកសារព័ត៌មានតាមបណ្តាញសង្គមផ្សព្វផ្សាយ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលតែងតែបានផ្តល់ព័ត៌មានពាក់ព័ន្ធការលេងល្បែង ស៊ីសងគ្រប់ប្រភេទ ហើយសូមបន្តផ្តល់ព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទប្រចាំបញ្ជាលេខ ០៧១ ៤៤ ២២ ៦៦៦ ☎️ឬ តាមរយៈគេហទំព័រផ្លូវការ ”ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ” ដើម្បីខាងយើងខ្ញុំធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបឲ្យខានតែបាន ៕

Leave A Reply

Your email address will not be published.