វិបត្តិមនុស្សធម៌ និង ភាពអត់ឃ្លាននៅតែមានបន្តនៅលើពលរដ្ឋ យេម៉ែន 116,000 ចាប់តាំងពីឆ្នាំ២០១៤!
យោងតាមអាជ្ញាធរយេម៉ែនកាលពីថ្ងៃអាទិត្យបាននិយាយថា ជនស៊ីវិលយេម៉ែនជាង 116,000 នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងខេត្ត Marib ភាគកណ្តាល តាំងពីឆ្នាំ 2021 ចំពេលមានការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthi។
ក្រុមឧទ្ទាម Houthi ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បានបង្កើនការវាយប្រហារ ដើម្បីកាន់កាប់ទីក្រុង Marib សម្បូរប្រេង ដែលជាទីតាំងរឹងមាំដ៏សំខាន់បំផុតមួយនៃរដ្ឋាភិបាលស្របច្បាប់ និងជាទីស្នាក់ការកណ្តាលរបស់ក្រសួងការពារជាតិយេម៉ែន។
គួររំលឹកថា យេម៉ែនត្រូវបានលេបត្របាក់ដោយអំពើហិង្សានិងអស្ថិរភាពចាប់តាំងពីឆ្នាំ២០១៤មកនៅពេលក្រុមហ៊ូធីបានដណ្តើមកាន់កាប់ប្រទេសជាច្រើនរួមទាំងរដ្ឋធានីសាណាផងដែរ។
យោងតាមរបាយការណ៍ UN បានឲ្យដឹងថា ជម្លោះនេះ បានបង្កើតនូវវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក ដែលមានជិត 80% នៃប្រទេស ឬប្រហែល 30 លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ហើយជាង 13 លាននាក់កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការអត់ឃ្លាន៕