លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពាជាតិអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខជនរងគ្រោះព្យាបាលគ្រឿងញៀន
នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២
លោកជំទាវ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពាជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសាកសួរសុខទុក្ខជនរងគ្រោះសម្រាកព្យាបាលនៅក្នុងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅកងពលតូចថ្មើរជើងលេខ៣១ (បញ្ជាការដ្ឋានយោធភូមិភាគទី៣)។
នាឱកាសនោះលោកជំទាវ ដាំ ដារីនី បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ជនរងគ្រោះ និងគ្រួសារទ័ពដែលរងគ្រោះដោយសារគ្រឿង
ញៀន ។
លោកជំទាវ បានណែនាំអោយជនរងគ្រោះបញ្ឈប់ការប្រេីប្រាស់គ្រឿងញៀន និង ខិតខំកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អសម្រាប់ខ្លួនឯងសំរាប់ក្រមគ្រួសារ និងសង្គមជាតិ ។
ននាឱកាសនោះដែរ លោកជំទាវ រដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិ
សម្បទាអ្នកញៀនគ្រឿងញៀនទាំងអស់ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាល និងផ្តាច់សារធាតុញៀនដល់ជនរងគ្រោះ ។
លោកជំទាវ ដាំ ដារីនី ក៏បានផ្តល់លិខិតសរសើរ បណ្ណ័សរសើរ ដល់លោកគ្រូ អ្នកគ្រូពេទ្យ នាយទាហាន នាយទាហានរង និងសប្បុរសជនព្រម
ទាំងបានផ្តល់អំណោយជាថវិកា សម្ភារ:
ប្រើប្រាស់ និងគ្រឿងបរិភោគចែកជូនដល់ជនរងគ្រោះ រួមមាន៖ អង្ករ ២តោន សាប៊ូដុសខ្លួន ៤០០ដប ច្រាសដុស
ធ្មេញ៤០០ដើម ថ្នាំដុសធ្មេញ៤០០ដប
ស្បៃដុសខ្លួន ៤០០ស្បៃ ទឹកបរិសុទ្ធ
២០០កេស។ អំណោយសម្រាប់កិច្ចការនារី និងគ្រួសារកងទ័ពមានដូចជា៖ សារុង ៥៥ ស្បៃដុសខ្លួន ៥៥ស្បៃ ច្រាសដុសធ្មេញ ៥៥ដើម ថ្នាំដុសធ្មេញ ៥៥ដប និងថវិកាក្នុងម្នាក់ចំនួន ២០,០០០រៀលផងដែរ ៕