ស្នងការរងផែនព្រហ្មទណ្ឌចុះប្រជុំត្រួតពិនិត្យ ដកបទពិសោធន៍ បញ្ហាប្រឈម នៅស្រុកបាធាយនិងជើងព្រៃ
ខេត្តកំពង់ចាម ៖ យោងតាមផែនការណ៍ សកម្មភាពរបស់អគ្គស្នងការនគរបាលជាតិ នឹងការណែនាំផ្ទាល់ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហើយបានការណែនាំបន្ថែមពីលោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ចាម ឯម កុសល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នេះនៅអធិការដ្ឋាននគរបាលស្រុកបាធាយ និងពេលល្ងាចនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំក្រុមការងារជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ចុះប្រជុំត្រួតពិនិត្យ ដកបទពិសោធន៍ លើកយកបញ្ហាប្រឈម សំណូមពរ និងណែនាំអំពីនីតិវិធី និងកិច្ចការការងារជំនាញ ដោយមានសមាសភាពចូលរួមមាន ៖
-លោកអធិការនគបាលស្រុកបាធាយ និងលោកអធិការនគរបាលស្រុកជើងព្រៃ
-លោកអធិការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌស្រុកបាធាយ និងស្រុកជើងព្រៃ
-លោកនាយផ្នែក នាយរងផ្នែកនគរបាលព្រហ្មទណ្ឌ និងបច្ចេកទេសវិទ្យាសាស្ត្រស្រុកបាធាយនិងស្រុកជើងព្រៃ
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកបាធាយ និងស្រុកជើងព្រៃ៕