អធិការស្រុកលើកដែក បញ្ជាអោយបង្រ្កាបទីតាំងមាន់ជល់តាមទូរទស្សន៍អនឡាញរបស់ជនជាតិវៀតណាមម្នាក់ដែលបើកលេងខុសច្បាប់!

0

ខេត្តកណ្តាល ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលស្រុកលើកដែក សូមឆ្លើយតបចំពោះគណនីហ្វេសប៊ុក សុំមិនបញ្ចេញឈ្មោះ ដែលបានផ្ញើសារបញ្ចេញមតិក្នុងប្រអប់សារ ផេកហ្វសប៊ុក អធិការដ្ឋាននគរបាលស្រុកលើកដែក ដែលមានខ្លឹមសារថា «ផ្ទះឈ្មោះ វ៉េ ជនជាតិវៀតណាម ភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែកខេត្តកណ្តាលបើកជល់មាន់តាមអនឡាញ និងបៀក៏មានលេងដែរ »។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម និងដោយមានការចង្អុលបង្ហាញផ្ទាល់ពីលោកចាប ច័ន្ទវិទ្យា អភិបាល នៃគណៈអភិបាលស្រុកលើកដែកនិងជាប្រធានគណៈបញ្ជាការឯកភាពស្រុក លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បញ្ជាឱ្យលោកវរសេនីយ៍ទោ ឌឹម សំរិត អធិការ រងទទួលដឹកនាំការងារនគរបាលយុត្តិធម៏ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកដាច់ ប៉ុស្តិ៍កំពង់ភ្នំ ប៉ុស្តិ៍ព្រែកទន្លាប់ និងលោកមេឃុំព្រែកដាច់ដឹកនាំកម្លាំងចុះ ស្រាវជ្រាវបង្ក្រាបករណីខាងលើ ។

លទ្ធផលកាលថ្ងៃអង្គារ១៣រោវ ខែអាសាឍឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៦.០៧.២០២២ វេលាម៉ោង ១៤និង៣៥នាទី រសៀលក្រុមការងារបានចុះស្រាវជ្រាវដល់ទីតាំងខាងលើ នៅចំណុចផ្ទះឈ្មោះ ចាំង យ៉ាំងវ៉េ ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិវៀតណាមស្ថិតក្នុងភូមិកោះកន្ធាយ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះចាំង យ៉ាំងវ៉េ ភេទប្រុសអាយុ ៣៩ឆ្នាំ(ម្ចាស់ផ្ទះ) ជនជាតិវៀតណាម មុនរបរ កម្មករ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ(ឃាត់ខ្លួន)។

ករណីនេះបច្ចុប្បន្ន ម្ចាស់ទីតាំងនិងសម្ភារៈវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋានដើ

ម្បីបន្តនីតិវិធី ប៉ុន្តែដោយមានការសម្របសម្រួល និងបញ្ជាពីឯកឧត្តមព្រះរាជអាជ្ញារ លាវ ស្រេង ឲ្យធ្វើការអប់រំនឹងអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ ។

សមត្ថកិច្ចជំនាញក៏បានធ្វើកិច្ចសន្យាអប់រំ ណែនាំដល់ឈ្មោះ ចាំង យ៉ាំងវ៉េ ភេទប្រុស អាយុ៣៩ឆ្នាំ(ម្ចាស់ផ្ទះ) ជនជាតិវៀតណាម មុនរបរ កម្មករ មានទីលំនៅ ភូមិ.ឃុំ កើតហេតុខាងលើ (ម្ចាស់ទីតាំង) និងហាមមិនឱ្យម្ចាស់ទីតាំងបើកឬលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទចាប់ពីថ្ងៃធ្វើកិច្ចសន្យានេះតទៅ ប្រសិនបើនៅមានបើកលេងតទៅទៀត ត្រូវធ្វើការបង្រ្កាបនិងចាត់ការតាមនីតិវិធីច្បាប់ ។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន ៕,ដើមក្រសាំង

 

Leave A Reply

Your email address will not be published.