តំណាងលោកស្នងការ ម៉ុន ម៌ាគា នាំយកថវិកាសមាគមមិត្តនគរបាលជាតិនិងបច្ច័យចូលបុណ្យសរុបចំនួន ៦,៦០០,០០០ រៀល ប្រគល់ជូនក្រុមគ្រួសារនៃសពមន្ត្រីប៉ុស្តិ៍
ខេត្តត្បូងឃ្មុំ ៖ ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ធាម ពិសិដ្ឋ ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការមូលដ្ឋាន ស.ម.ន ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាមូលដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ ព្រមទាំងសហការី បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ៦០០,០០០ រៀល ប្រគល់ជូនលោកស្រី វណ្ណា ចិន្ដា ត្រូវជាកូនបង្កើត លោកអនុសេនីយ៍ទោ អែល វណ្ណា មន្រ្តី ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រែក អធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដោយជំងឺទឹកនោមផ្អែម នៅភូមិ៥៥ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សូមបញ្ជាក់ថា ចំពោះថវិការសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀលនេះមិនទាន់ត្រូវបើកជូនគ្រួសារសពបានភ្លាមនោះទេ ដោយត្រូវរង់ចាំធ្វើបែបបទសិន ប៉ុន្តែលោកឧត្តមសេនីយ ស្នងការ បានចេញជំនួសជូនមុនសិន ៕