អាមេរិក នៅតែប្រកាន់គោលជំហរនៃការដោះដូរអ្នកទោសជាមួយរុស្សុី!
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា លោកបានជំរុញឱ្យវិមានក្រឹមឡាំង ទទួលយកសំណើសម្រាប់ការដោះលែងជនជាតិអាមេរិកពីរនាក់ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងពេលទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Sergey Lavrov ។
ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនកាលពីរសៀលថ្ងៃសុក្រ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាន ក្រុងវ៉ាសុីនតោន បានជំរុញឱ្យវិមានក្រឹមឡាំងទទួលយកសំណើសំខាន់ៗដែលយើងបានដាក់ចេញលើការដោះលែង Paul Whelan និង Brittney Griner” ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទាក់ទងនឹងការផ្លាស់ប្តូរពលរដ្ឋរុស្ស៊ី និងសហរដ្ឋអាមេរិកដែលកំពុងជាប់ពន្ធនាគារដែលអាចកើតមាន ភាគីរុស្ស៊ីបានស្នើយ៉ាងមុតមាំឱ្យត្រលប់ទៅការអនុវត្តការដោះស្រាយនេះក្នុងលក្ខណៈវិជ្ជាជីវៈ និងប្រើប្រាស់ “ការទូតស្ងាត់ៗ” ជាជាងការបោះចូលព័ត៌មាន។
នៅមុខសារព័ត៌មាន លោក Blinken បាននិយាយកាលពីថ្ងៃពុធថារដ្ឋបាល Biden បានធ្វើ “ការផ្តល់ជូនយ៉ាងច្រើន” ដើម្បីទទួលបានការដោះលែង Griner ដែលជាតារាបាល់បោះអាមេរិក និង Whelan អតីតទាហានជើងទឹកម្នាក់។ ជាមួយការផ្លាស់ប្តូរអ្នកជួញដូរអាវុធជនជាតិរុស្សុីម្នាក់ដែលត្រូវបានកាត់ទោស ឈ្មោះ Viktor Bout ដែលជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិកជាផ្នែកនៃកិច្ចព្រមព្រៀងបែបនេះ។
ប៉ុន្តែក្រុមគ្រួសារនៃអ្នកជាប់ឃុំឃាំងអាមេរិកបាន និងកំពុងបង្កើនសម្ពាធលើរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ឱ្យនាំពួកគេត្រឡប់ទៅផ្ទះវិញផងដែរ៕