សមត្ថកិច្ចខេត្តចំនួន២សហការចាប់ក្រុមពាក់ព័ន្ធគ្រឿងញៀន៣៣នាក់!

0

កំពង់ស្ពឺ៖សមត្ថកិច្ចខេត្តចំនួន២កំពង់ស្ពឺនិងខេត្តព្រះសីហនុបានសហការបង្ក្រាបបទល្មើសគ្រឿងញៀនចាប់មនុស្សប្រុសស្រីចំនួន៣៣នាក់ ។
មន្ត្រីអាវុធស្រុកភ្នំស្រួច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅម្តុំ ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
កម្លាំងបានចាប់ជនសង្ស័យ ប្រុសស្រី ចំនួន៣៣ នាក់ក្នុងនោះមានស្រីម្នាក់ ពាក់ព័ន្ធការចែកចាយគ្រឿងញៀន និងប្រើប្រាស់ ។ជាមួយនោះសមត្ថកិច្ច ដកហូតវត្ថុតាង ម្សៅសក្រាម ៦៨កញ្ចប់ និង១០គ្រាប់- ដបជក់ថ្នាំចំនួន៤-ខ្សៀជក់៥-ថង់ច្រកគ្រឿងញៀនមួយចំនួន ។កាំភ្លើងខ្លី១ដើម ម៉ាកK59 លេខ3727មានចំនួន៦គ្រាប់ -ម៉ូតូចំនួន ១០គ្រឿង- ទូរសព្ទ១៣ គ្រឿង -power bank១-កន្ត្រៃ៣និងដាវ១ដើម ។
បន្ទាប់ពីបង្ក្រាបបានកម្លាំងជំនាញខេត្តកំពង់ស្ពឺបានប្រគល់ក្រុមជនសង្ស័យជាមួយសម្ភារជាវត្ថុតាងទាំងអស់ទៅកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Leave A Reply

Your email address will not be published.