លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការចាត់តាំងលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ចូលរួមគោរពវិញ្ញាណក្ខន្ធសពនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្នោត ស្រុកស្ទឹងត្រង់
ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញខេត្ត និងអធិការនគរបាលស្រុក រួមទាំងមន្រ្តីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិ ជាកិច្ចបច្ឆាមរណៈថ្នាក់វរសេនីយ៍ត្រី ជូនសពលោកអនុសេនីយ៍ឯក សាត ទាវ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលអារក្សត្តោត នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបាទទួលមរណៈភាព កាលពីថ្ងៃសុក្រ១កើត ខែស្រាពណ័ ឆ្នាំខាល ព.ស២៥៦៦ ត្រូវនឹងទី២៩ ខែកក្កដា ឆ្នាំ២០២២ វេលវេលាម៉ោ១៨.០០នាទីល្ងាច ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយពលីកម្មក្នុងពេលបំពេញបេសកកម្មការងារ ជួបគ្រោះថ្នាក់ចរាចរណ៍ ភូមិសាស្រ្តឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ។ សពលោកអនុសេនីយ៍ឯក សាត ទាវ ត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យ នៅភូមិអូរចក ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ លោកស្នងការរង ក៏បាននាំយកទេយ្យទាន និងបច្ច័យ ដ៏ជ្រះថ្លារបស់ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២,០០០,០០០ រៀល ថវិកាលោកឧត្តមសេនីយ៍ស្នងការ និងថវិការបស់កម្លាំងនគរបាលស្រុក សរុបចំនួន២.០០០.០០០រៀល ថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ចំនួន ១០០ដុល្លា អង្ករ ០១បេ (៥០គីឡូក្រាម) ទឹកក្រូច០៤កេស មី០២កេស ទឹកសុទ្ធ០២កេស ដែលសរុបជាបច្ច័យរួម ចំនួន ៤,០០០,០០០រៀល និង ១០០ដុល្លា ប្រគល់ជូនគ្រួសារសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ៕