ខ្លាំងមែន បាញ់៤គ្រាប់ រួចចូលសម្ងំដេកក្នុងផ្ទះធ្វើមិនដឹង ផ្អើលសមត្ថកិច្ចឈរចាំមុខផ្ទះទល់ភ្លឺ!!
ខេត្តសៀមរាប៖ ជនសង្ស័យ បាញ់បោះសេរី ម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចំរុះឃាត់ខ្លួន យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបបន្ទាប់ពី បាញ់ជាច្រើនគ្រាប់ កាលពីយប់មិញ ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ ។
ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលទៅដេកក្នុងបន្ទប់ដោយមានកាន់កាំភ្លើងជាប់ខ្លួន ។
ក្រោយកើតហេតុផ្ទុះអាវុធនេះកើតឡើង កម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅផ្ទះតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចំរុះ (អាវុធហត្ថ_នគរបាល) ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។
បើតាមប្រភពពីសមត្ថកិច្ចបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងរបស់ប្រពន្ធ ។
ករណីនេះគេមិនទាន់ដឹងទេថា ជនសង្ស័យជា ឈ្មួញតើមានសិទ្ធិអីប្រើប្រាស់អាវុធ ? បញ្ហានេះសមត្ថកិច្ចនឹងបន្តនីតិ ស៊ើបអង្កេត ស្រាវជ្រាវ រកឲ្យឃើញថា ជនសង្ស័យខាងលើនេះ បានអាវុធមកពីប្រភពណា អ្នកណាជាអ្នកចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់ ៕