លោក អ៊ុន ចាន់ដា អមដំណើរឯកឧត្តម យឹម ឆៃលី អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនថ្នាក់ដឹកនាំគណបក្សស្រុកកងមាស និងសមាជិកសមាជិកាបក្សមូលដ្ឋាន!
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល -ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត អញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសន្និបាតគណកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនថ្នាក់ដឹកនាំគណបក្សស្រុកកងមាស និងសមាជិកសមាជិកាបក្សមូលដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ប្រធាន អនុប្រធានគណបក្សចុះជួយក្រុង សង្កាត់ គណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុង សង្កាត់ សខាបក្សភូមិ និងសមាជិក សមាជិកាគណបក្សចូលរួមប្រមាណជាង ៥០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុក។
បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា អាននូវខ្លឹមសាររួមនៃអង្គសន្និបាតរបស់គណៈកម្មាធិការកណ្ដាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម បានផ្តល់នូវអនុសាសន៍ណែនាំចំនួន១៦ ចំណុច ទៅកាន់សមាជិក សមាជិកា ជាពិសេសក្រុមប្រឹក្សាសង្កាត់ ដែលទើបជាប់ឆ្នោត អាណត្តិទី៥ ឆ្នាំ២០២២ និងសម្រាប់សមាជិកសមាជិការគណបក្សមូលដ្ឋានយកទៅអនុវត្ត ដើម្បីត្រៀមយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ បន្តទៀត៕