Telegram វ៉ាដាច់ WhatsApp ជាកម្មវិធីផ្ញើសារកំពូលនៅក្នុងប្រទេសរុស្ស៊ី!

0

 

Telegram បានវ៉ាដាច់ WhatsApp ដើម្បីក្លាយជាកម្មវិធីផ្ញើសារកំពូលរបស់រុស្ស៊ី នេះបើតាមប្រតិបត្តិករទូរស័ព្ទចល័ត Megafon បានប្រកាសកាលពីថ្ងៃចន្ទ។

ក្រុមហ៊ុន Megafon បាននិយាយថា ការប្រើប្រាស់ Telegram នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើងយ៉ាងឆាប់រហ័សចាប់តាំងពីថ្ងៃទី 24 ខែកុម្ភៈ នៅពេលដែលរុស្ស៊ីបានចាប់ផ្តើម “សង្រ្គាមនៅអ៊ុយក្រែន។

ចំណែកនៃ Telegram ក្នុងចរាចរណ៍ផ្ញើសារសរុបបានកើនឡើងពី 43% ទៅ 63% ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃខែមីនា។ ចំណែករបស់ WhatsApp បានធ្លាក់ចុះពី 48% ទៅ 32% ក្នុងរយៈពេលដូចគ្នា។

មុននេះ Meta ដែលជាក្រុមហ៊ុនមេរបស់ WhatsApp, Instagram និង Facebook បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យផ្ញើសារហិង្សាប្រឆាំងនឹងជនជាតិរុស្ស៊ីដែលគាំទ្រសង្គ្រាមនៅអ៊ុយក្រែន និងទាហានរុស្ស៊ីដែលចូលរួមក្នុងសង្គ្រាម។

គួរបញ្ជាក់ថា បន្ទាប់ពីការអភិវឌ្ឍន៍នេះ ការចូលប្រើ Instagram និង Facebook នឹងត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី៕

Leave A Reply

Your email address will not be published.