លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការងារជំនាញនគរបាលព្រហ្មទណ្ឌ និងបច្ចេកទេស
ខេត្តកំពង់ចាម ៖ យោងតាមផែនការសកម្មភាព និងបានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដោយបានការណែនាំបន្ថែមពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ចាម ។
នាព្រឹកថ្ងៃទី០២ ខែសីហាឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងពេលល្ងាចនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំក្រុមការងារជំនាញ របស់ផែនការងារនគរបាលព្រហ្មទណ្ឌ ចុះប្រជុំត្រួតពិនិត្យ ដកបទពិសោធន៍ លើកយកបញ្ហាប្រឈម សំណូមពរ និងណែនាំអំពីនីតិវិធី និងកិច្ចការការងារជំនាញ ដោយមានសមាសភាពចូលរួមមាន ៖
-លោកអធិការនគបាលស្រុកកោះសូទិន និងលោកអធិការនគរបាលក្រុងកំពង់ចាម។
-លោកអធិការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌស្រុកកោះសូទិន និងក្រុងកំពង់ចាម ។
-លោកនាយផ្នែក នាយរងផ្នែកនគរបាលព្រហ្មទណ្ឌ និងបច្ចេកទេសវិទ្យាសាស្ត្រស្រុកកោះសូទិន និងក្រុងកំពង់ចាម។
-លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុកកោះសូទិន និងក្រុងកំពង់ចាម ៕