ចិន ប្រកាសធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងដែនទឹកចំនួន ៤ថ្ងៃជាប់គ្នាលើ ៦ ទីតាំង ព័ទ្ធជុំវិញកោះតៃវ៉ាន់!

0

នៅព្រឹកនេះ បញ្ជាការភាគខាងកើត (Eastern Theater Command) របស់យោធាចិនបាននិយាយថា សមយុទ្ធបាញ់គ្រាប់ពិតនឹងធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់ ខណៈដែលប្រធានសភាអាមេរិកលោកស្រី Nancy Pelosi កំពុងធ្វើទស្សនកិច្ចនៅទីនោះ។

សារព័ត៌មានរដ្ឋចិន Xinhua ក៏បានរាយការណ៍ផងដែរថា យោធារបស់ប្រទេសចិននឹងធ្វើសមយុទ្ធដ៏សំខាន់នៅលើសមុទ្រ និងនៅលើអាកាសលើ៦ទីតាំង នៅជិតកោះតៃវ៉ាន់ ចំនួន ៤ថ្ងៃ ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃអាទិត្យ។

ភ្លាមៗនោះដែរ អាជ្ញាធរ​ចិន​ក៏កំពុង​អំពាវនាវ​ដល់​កប៉ាល់ ​និង​យន្តហោះ ​កុំ​ឱ្យ​ចូល​ទៅ​តំបន់​ដែល​បាន​កំណត់​សម្រាប់​សមយុទ្ធ ​ក្រោយ​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុងស្រុក។

ប្រភពពីអ្នកនាំពាក្យក្រសួងការពារជាតិចិនបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីយប់ថ្ងៃអង្គារដោយនិយាយថា សហរដ្ឋអាមេរិកបានផ្ញើសារខុសទៅកាន់កងកម្លាំងផ្តាច់ខ្លួនរបស់តៃវ៉ាន់ ហើយកំពុងបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រ។

គួរជម្រាបថា សមយុទ្ធរបស់យោធាចិនដែលត្រូវបានប្រកាស ទំនងជាមានទំហំធំជាងសមយុទ្ធនៅក្នុងវិបត្តិច្រកសមុទ្រតៃវ៉ាន់ឆ្នាំ១៩៩៦ មិនត្រឹមតែជាការព្រមានដល់ពួកអបគមន៍សហរដ្ឋអាមេរិក និងតៃវ៉ាន់ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការហាត់សមសម្រាប់យោធាចិន ដើម្បីបង្រួបបង្រួមកោះឡើងវិញដោយកងកម្លាំងផងដែរ៕

Leave A Reply

Your email address will not be published.