ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ណែនាំដល់ថ្នាក់ដឹកនាំគណបក្សមូលដ្ឋានស្រុកស្ទឹងត្រង់ បន្តយកចិត្តទុកដាក់ដោះស្រាយការផ្តល់សេវាសំណូមពរ និងសេវាកាតព្វកិច្ច ជូនបប្រជាពលរដ្ឋឱ្យដូចភ្លៀងរលឹម
សូមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋាន ស្រុកស្ទឹងត្រង់ បន្តកិច្ចខិតខំយកចិត្តទុកដាក់ធ្វើការដោះស្រាយនូវការផ្តល់សេវាសំណូមពរ និងសេវាកាតព្វកិច្ច ជូនបប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ប្រសាសន៍ក្រើនរំលឹកបែបនេះ ត្រូវបាន ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អាណត្តិទី៥ របស់ស្រុកស្ទឹងត្រង់ នាព្រឹកថ្ថ្ងៃទ៤ ខែសីហា ឆ្នាំ២០២២។ ពិធីនេះក៏មការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងថ្នាក់ដឹកនាំ សមាជិក សមាជិកាបកបក្សចូល ប្រមាណ ៥០០នាក់ នៅទីស្នាក់ការការគណបក្សស្រុកស្ទឹងត្រង់។
ពិធីនេះក៏មានការប្រកាសទទួលស្គាល់ ឯកឧត្តម ហ៊ុន ម៉ានិត ជាប្រធានក្រុមការងារគណបក្ស និងរាជរដ្ឋាភិបាលចុះជួយស្រុកស្ទឹងត្រង់ ផងដែរ។
បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត អញ្ជើញអានខ្លឹមសារ នៃការផ្សព្វផ្សាយលទ្ឋផលសន្និបាតគណកម្មាធិកាកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា និងមតិចូលរួមចែករំលែកបទពិសោធន៍ របស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធានទី១ ក្រុមការងារចុះជួយខេត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរក្សាការជឿទុកចិត្ត និងផ្តល់ការគាំទ្រជារៀងរហូតដល់ សម្ដេចតេជោ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យមានឱកាសបន្ត បំពេញកាតព្វកិច្ចក្នុងការបម្រើប្រជាជនឲ្យកាន់តែមានជីវភាពសម្បូរសប្បាយ និងដឹកនាំអភិវឌ្ឍឃុំ-សង្កាត់ បន្តទៀតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ។
ឯកឧត្ដមឧឧបនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារ បានណែនាំដល់មន្ត្រីបក្សទាំងអស់ ត្រូវបេីកវេទិកាសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន ដេីម្បីឲ្យបានដឹងថាប្រជាពលរដ្ឋខ្វះខាតអ្វី និងត្រូវការអ្វី ហេីយយើងត្រូវដោះស្រាយជូនគាត់។ លេីសពីនោះត្រូវបន្តជំរុញ និងពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គឺត្រូវខិតខំលើកកម្ពស់អភិបាលកិច្ច ធានាការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងឆាប់រហ័សជូនប្រជាពលរដ្ឋ ជាពិសេសត្រូវពង្រឹងយុត្តិធម៌ និងសមធម៌សង្គម ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់នូវអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” ។ ហើយត្រូវដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ។
ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សឃុំ និងបក្សភូមិ ត្រូវមានឆន្ទៈស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់លើ ការទទួលខុសត្រូវរបស់ខ្លួន ក្នុងគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំវិធានការ ស្វ័យតាមដានការងាររបស់ខ្លួន។ ហេីយត្រូវចាត់វិធានការឲ្យមានប្រសិទ្ធភាព លើការលុបបំបាត់ភាពអសកម្មនានាឲ្យដូចភ្លៀងរលឹម។ លេីសពីនោះត្រូវបន្តថែរក្សាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលមាននៅក្នុងមូលដ្ឋាន និងលើកទឹកចិត្ត ពង្រឹងពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែទាំសមិទ្ធផលនោះ ផងដែរ ៕