លោកកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងកានគរបាលខេត្តបានអញ្ជើញបើកកិច្ច ប្រជុំពង្រឹងការងារដល់កងកម្លាំងនគរបាល នៃអធិការស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍៧កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ.២៥៦៦ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាល ស្រុកពេជ្រាដា លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលបានអញ្ជើញបើកកិច្ចប្រជុំពង្រឹងការងារដល់កងកម្លាំង នៃ អធិការដ្ឋាននគរបាលស្រុកពេជ្រាដា ។
កិច្ចប្រជុំមានកាអញ្ជើញចូលរួមលោក លោកស្រី ជាស្នងការរងនគរបាលខេត្ត លោកអធិការ លោកអធិការរង នាយ នាយរងផ្នែកជំនាញ លោកនាយ នាយរងផ្នែកជំនាញប៉ុស្តិ៍នគរបាល រដ្ឋបាលក្រុងស្រុកជាច្រើនរូបទៀតដែលបានចូលរួមក្នុងពិធីកិច្ចប្រជុំនេះផងដែរ។
-ស្ថិត ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ក៏បានផ្ដាំផ្ញើនិងដាស់តឿនដល់មន្ត្រី ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវយកចិត្តទុកដាក់ លើការបង្ការនិងបង្ក្រាបរាល់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យបានព្រោះវាជាបញ្ហាប្រឈមដល់មូលដ្ឋាននិងសង្គមជាតិរបស់យើង។
លោកឧត្តមសេនីយ៍ទោស្នងការលោកបានមានប្រសាសន៍បន្តរទៀតថាមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមពីលើការសិក្សារៀនសូត្រកន្លងមកត្រូវយកចំណេះដឹងនិងជំនាញទាំងអស់ដើម្បីយកមកបំរើនៅតាមអង្គភាពរបស់ខ្លួនឲ្យបានត្រឹមត្រូវនឹងល្អប្រសើជាពិសេស ជំនាញបង្ក្រាបនៅបទព្រហ្មទណ្ឌ័ បង្ក្រាបក្មេងទំនើងមានអាវុធ លោកបង្ហាញពីវិធីបង្ក្រាបប្រឈមនិងសុវត្ថិភាពវិធីសាស្ត្រនៃការការពារខ្លួនយើងពីជនសង្ស័យ។
ថែទាំសុខភាពដើម្បីការពារពីការឆ្លងរាលដានៃជំងឺCovid១៩(កូវីដ១៩)
ជាចុងបញ្ចប់លោកស្នងការក៏បានថ្លែងអំណរគុណដល់មន្ត្រីដែលបានខិតខំប្រែងប្រែងលើការបំពេញការងារប្រចាំថ្ងៃបានល្អកន្លងមក ។ ខណៈពេលនោះដែរលោក ស្នងការក៏បានជូនពរដល់មន្ត្រីនគរបាលអោយជួបតែ ពុទ្ធពរទាំង ៤ប្រការគឺអាយុ វណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាត ឡើយ៕