Zelenskyy ថា បញ្ឍប់មនុស្សតែម្នាក់គត់ ដែលអាចបញ្ចប់សង្គ្រាមបាន!
ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃអង្គារបាននិយាយថា សង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសត្រូវតែបញ្ចប់ជាបន្ទាន់។
លោក Volodymyr Zelenskyy បានប្រាប់សភាអ៊ីតាលី
ថា “យើងត្រូវបញ្ឈប់សង្រ្គាមនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយត្រូវដកកងទ័ពសត្រូវចេញពីអ៊ុយក្រែន”។ “អ៊ុយក្រែនមិនដែលស្វែងរកការចាប់ផ្តើមឬនៅក្នុងសង្រ្គាមទេ។ ហើយ”មនុស្សតែម្នាក់គត់” ត្រូវតែបញ្ឈប់ ដើម្បីជួយសង្គ្រោះមនុស្សរាប់លាននាក់ នោះគឺ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។
គួរបញ្ជាក់ថា មកដល់ម៉ោងនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមានរយៈពេល 27 ថ្ងៃហើយ ដែលយ៉ាងហោចណាស់ជនស៊ីវិល 925 នាក់ត្រូវបានសម្លាប់ និងជិត 1,500 នាក់ផ្សេងទៀតបានរងរបួស ខណៈដែលមនុស្សជាង 3.5 លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចំពេលមានការវាយប្រហាររបស់រុស្ស៊ី៕