លោកឧត្តមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាផែនការចាំបាច់មួយចំនួន

0

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី០៦ ខែ​សីហា​ ឆ្នាំ​២០២២​ លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ ដឹកនាំកិច្ចប្រជុំលេីកិច្ចការងារចាំបាច់មួយចំនួន​ ៖

១-ផ្សព្វផ្សាយបែងចែកភារកិច្ចតំបន់ទទួលខុសត្រូវឲ្យបានខ្ពស់​នៅតាមគោលដៅនីមួយៗ​ និងត្រៀអនុវត្តផែនការ​ ការពារ​ សន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវត្ថិភាព​ជូន​ សម្ដេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ អញ្ជេីញជាអធិបតី​ ក្នុុងពិធីសំណេះសំណាលជាមួយសិក្ខាកាមជានាយ-នាយរងនគរបាលជាតិ​ នៅសាលានគរបាលជាតិភូមិភាគ២​ នៅឃុំមៀន​ ស្រុកព្រៃឈរ​ នៅថ្ងៃទី០៩​ ខែសីហា​ ឆ្នាំ២០២២​​ ។

២-ផ្សព្វផ្សាយបែងចែកភារកិច្ចតំបន់ទទួលខុសត្រូវឲ្យបានខ្ពស់​នៅតាមគោលដៅនីមួយៗ​ ត្រៀមអនុវត្តផែនការ​ ការពារ​ សន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវត្ថិភាព​ ក្នុងពិធីបុណ្យខួប១០០ថ្ងៃ​ សម្ដេច​ឧត្តមទេពញាណ​ ហ៊ុន​ ណេង​ (M05)​ នៅភូមិគ្រិះ​ ភូមិទី៧​ សង្កាត់កំពង់ចាម​ ក្រុងកំពង់ចាម​ ដែលប្រព្រឹត្តទៅ​នៅថ្ងៃទី១១​ ខែសីហា​ ឆ្នាំ២០២២​​ ។

៣-ការចូលរួមយោបល់របស់អង្គប្រជុំអំពីបទពិសោធន៍​លេីការអនុវត្តលេីផែនការការពារតាមដងផ្លូវជូនថ្នាក់ដឹកនាំ​ បញ្ហាប្រឈម​ និងដំណោះស្រាយ​ ដេីម្បីអនុវត្តផែនការការពារ​ សន្តិសុខ​ សណ្ដាប់ធ្នាប់​ រក្សាសុវត្ថិភាព​ ជូនប្រតិភូជាន់ខ្ពស់​ ថ្នាក់ដឹកនាំជាតិ-​អន្តជាតិ​ ឲ្យទទួលបានជោគជ័យនាថ្ងៃខាងមុខនេះ​ ។

សមាសភាពចូលរួម​ ៖​ លោក-លោកស្រី ស្នងការរង​ លោក-លោកស្រី នាយ​ នាយរង​ការិយាល័យជំនាញ​ លោកអធិការ​ អធិការរង​នគរបាលស្រុក-ក្រុងទាំង១០ ៕

Leave A Reply

Your email address will not be published.