ក្ដៅៗ៖សម្ដេចតេជោ ហ៊ុន សែន សម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅភ្នំតាម៉ៅ!
(ភ្នំពេញ)៖ ក្រោយមានប្រតិកម្ម រិៈគន់ពេញបណ្ដាញសង្គម នូវរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ!។
ឥឡូវសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យបញ្ឈប់ការ អភិវឌ្ឍន៍ និងបញ្ឈប់ការឈូសឆាយ នៅតំបន់”ភ្នំតាម៉ៅ”និងតម្រូវឱ្យដាំដើមឈើឡើងវិញទៀតផង។
សម្ដេចៈ បានប្រកាសបែបនេះ នៅលើទំព័រផេកផ្លូវការរបស់សម្ដេច នាព្រឹកទី០៧.០៨.២០២២ថាៈ«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ
ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង
កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៍ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ
រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិ
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា»។
សូមជម្រាបថាៈ ថ្មីៗនេះបន្ទាប់ពីឃើញក្រុមហ៊ុនឯកជន ធ្វើការឈូសឆាយព្រៃ ដីនៅតំបន់ភ្នំតាម៉ៅ ស្រាប់តែមហាជនបានរិៈគន់គ្មានសំចៃម៉ាត់..!។
លុះឥឡូវសម្ដេចតេជោ ហ៊ុន សែន បានសម្រេចលុបចោល គម្រោងអភិវឌ្ឍន៍ នៅតំបន់នោះហើយ ដោយតម្រូវឱ្យរក្សាសភាពដើមវិញ៕