ធ្វើកិច្ចសន្យាមិនទាន់ស្ងួតទឹកប៊ិចផងម្ចាស់ទីតាំងឈ្មោះ យី ព្រហើនបើកល្បែងស៊ីសងមាន់ជល់តាមអនឡាញខុសច្បាប់ដដែលនៅជិតស្ពានកោះប៉ែន
ខេត្តកំពង់ចាម ៖ មហាជននៅក្នុងភូមិ កោះ ចាស់ ឃុំ កោះមិត្ត ស្រុក កំពង់សៀម ខេត្តកំពង់ចាម មានការហួសចិត្តនិងម្ចាស់ទីតាំងឈ្មោះ យី ដែលព្រហើននៅតែបើកដំណើការបនល្បែងមាន់ជល់តាមអនឡាញខុសច្បាប់ដដែល ទោះបីលោកអធិការស្រុកបញ្ជាអោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅធ្វើកិច្ចសន្យា អោយបញ្ឈប់ទាំងមិនទាន់ស្ងួតទឹកប៊ិចផងនោះ ។
កិច្ចសន្យាម្សិលមិញ ប៉ុន្តែថ្ងៃនេះទី៧ សីហាទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើ កំពុងតែពេញនិយមនិងបើកដំណើរការយ៉ាងរលូន ដោយក្រុមអ្នកញៀនល្បែង បានប្រមូលផ្តុំគ្នាលេងភ្នាល់ដាក់លុយ និងស្រែករំពងអឺងកង គ្មានខ្វល់ខ្វាយពីទោសទណ្ឌបណ្តិចណាទាល់តែសោះឡើយ ។
ពាក់ព័ន្ធនិងភាពព្រហើនរបស់ម្ចាស់ទីតាំងបនល្បែងខុសច្បាប់ឈ្មោះ យី ដែលមើលស្រាល នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា នោះ លោកវរសេនីយ៍ ឯក ប៉ាន់ដន អធិការស្រុកកំពង់សៀម បានអោយគេហទំព័រ សារព័ត៌មាន ដើមក្រសាំង ដឹងនៅល្ងាចនេះថា “លោកនិងអោយសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ទៅណែនាំបន្ថែមទៀត”!
ជាមួយគ្នានេះ មហាជនសូមសំណូមពរដល់លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញខាងលើនេះ អោយខាងតែបានផង ដើម្បី គោរពអនុវត្តន៌តាម គោលនយោបាយភូមិ_ឃុំ មានសុវត្ថភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជាអោយមានប្រសិទ្ធិភាព ៕