នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យស្រាវជ្រាវករណីបង្ក្រាបល្បែង”អនឡាញ”ស្លាប់មនុស្សម្នាក់ នៅខេត្តកំពង់ធំ!

0

 

(ភ្នំពេញ)៖ ក្រោយមានប្រតិកម្ម រិៈគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថាៈមន្ត្រីកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ចុះបង្ក្រាបល្បែង”អនឡាញ”សង្កត់ករ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ នោះមក។

ឥឡូវនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
បានបញ្ជាបន្ទាន់ដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ ឱ្យបើកការស៊ើបអង្កេតស្រាវជ្រាវ លើករណីប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសល្បែងអនឡាញ នៅខេត្តកំពង់ធំ នោះហើយ។

ទន្ទឹមនិងនោះនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឱ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ ក្នុងករណីនេះជាបណ្តោះអាសន្ន ហើយឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរងចាំការស៊ើបអង្កេត ។
ដោយលោកសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ថាៈ តើជនរងគ្រោះស្លាប់ ដោយសារមន្ត្រីអនុវត្តន៍ច្បាប់ ឬក៏ស្លាប់ដោយករណីអ្វីផ្សេង.?។
បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់មែននោះ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។

បទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា បែបនេះ បន្ទាប់ពីមានការចែកចាយព័ត៌មាន លើបណ្តាញសង្គមហ្វេសប៊ុក ។
ករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ ។
បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថ ចុះទៅបង្ក្រាប បទល្មើសល្បែងជល់មាន់ តាមអនឡាញមួយ កន្លែង ។
ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា បណ្តាលមកពីកម្លាំងអាវុធហត្ថសង្កត់ករ គាត់រហូតថប់ដង្ហើមស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

Leave A Reply

Your email address will not be published.