ក្រុមហ៊ុន TotalEnergies បញ្ឈប់ការទិញប្រេង និងផលិតផលប្រេងពីប្រទេសរុស្ស៊ី!

0

 

ក្រុមហ៊ុនថាមពលដ៏ធំរបស់បារាំង TotalEnergies បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងបញ្ឈប់ការទិញប្រេង និងផលិតផលប្រេងរបស់រុស្ស៊ីនៅចុងឆ្នាំនេះ ក៏ដូចជាការផ្អាកសកម្មភាពនៅក្នុងប្រទេសចំពេលមានសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

ក្រុមហ៊ុនបាននិយាយថា ខ្លួនបានប្តេជ្ញាថានឹង “ធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ” និងគោរពយ៉ាងតឹងរ៉ឹងជាមួយនឹងទណ្ឌកម្មរបស់អឺរ៉ុបទាក់ទងនឹងអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដោយសារស្ថានការណ៍កាន់តែអាក្រក់នៅអ៊ុយក្រែន។ ដោយឥឡូវនេះ ខ្លួននឹងទិញប្រេង និងឧស្ម័នសម្រាប់បណ្តាប្រទេសអឺរ៉ុបពីប៉ូឡូញ និងអារ៉ាប៊ីសាអូឌីត។

ក្រុមហ៊ុននឹងបញ្ចប់កិច្ចសន្យាជាមួយបំពង់បង្ហូរប្រេង Druzhba ពីប្រទេសរុស្ស៊ីសម្រាប់ការផ្គត់ផ្គង់ប្រេងទៅកាន់រោងចក្រចម្រាញ់ Leuna នៅភាគខាងកើតប្រទេសអាល្លឺម៉ង់ ហើយជំនួសវាដោយការនាំចូលប្រេងពីប្រទេសប៉ូឡូញ។ សម្រាប់កង្វះខាតប្រេងសាំងនៅអឺរ៉ុប វានឹងនាំចូលផលិតផលប្រេងពីរោងចក្រចម្រាញ់ Satorp ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងទ្វីបផ្សេងទៀត។

ឥឡូវនេះ ក្រុមហ៊ុន TotalEnergies បានសម្រេចចិត្តផ្អាកសកម្មភាពជាបណ្តើរៗនៅក្នុងក្រុមហ៊ុនទាំងនេះ ហើយផ្អាកដំណើរការអាជីវកម្មសម្រាប់អាគុយ និងប្រេងរំអិល។ ហើយវាក៏នឹងបញ្ឈប់ការវិនិយោគដើមទុនបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍គម្រោងនៅក្នុងប្រទេសរុស្ស៊ីផងដែរ៕

Leave A Reply

Your email address will not be published.