ជនសង្ស័យវ៉ៃកញ្ចក់រថយន្តយកប្រាក់៨០លានរៀលគេចមិនផុតពីកណ្តាប់ដៃជំនាញនគរបាលព្រហ្មទណ្ឌស្រាលនោះទេ
ខេត្តកំពង់ចាម ៖ ក្រោមបទបទបញ្ជាយ៉ាងមុឺងមាត់ របស់លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ផែននគរបាលព្រហ្មទណ្ឌ បានកំពុងដុតដៃដុតជើងកំណត់មុខសញ្ញាជនសង្ស័យដែលបានធ្វើសកម្មភាព វ៉ៃកញ្ចក់រថយន្តយកប្រាក់៨០លាន៛កាលពីម្សិលមុិញនោះហើយ ។
ហើយជនដៃដល់ក៏គេចមិនផុតពីកណ្តាប់ដៃជំនាញនគរបាលព្រហ្មទណ្ឌស្រាលបានយូនោះដែរ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង០៩.៥០ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខហាងកាហ្វេ ឈ្មោះ រឿន ភូមិទី៤ សង្កាត់វាលវង់ ក្រុងកំពង់ចាមខេត្តកំពង់ចាម មានករណីជនមិនស្គាល់អត្តសញ្ញាណ ០២នាក់ ជិះម៉ូតូហុងដា ១២៥ ពណ៏ខ្មៅ មិនស្គាលផ្លាកលេខ បានធ្វើវាយកញ្ចក់រថយន្តលួចយកលុយចំនួន ៨០.០០០០០០៛(ប៉ែតសិបលានរៀល)ពីក្នុងរថយន្តម៉ាកលុចស៊ីស RX 330 ពណ៏ទឹកមាស ផ្លាកលេខ ភ្នំពេញ2AV 9796 ដែលមានម្ចាស់ ឈ្មោះ ឡេង សុងហេង ភេទប្រុស អាយុ៧២ឆ្ នាំទីលំនៅ ភូមិចំការសាម
សិប ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ក្នុងខណះពេលដែលគាត់(ម្ចាស់ប្រាក់និងរថយន្ត) បានឈប់រថយន្តផ្លាស់ប្តូរកង់បែក
រួចចូលទៅបន្ទប់ទឹកក៏ត្រូវជនសង្ស័យ
វាយកញ្ចក់រថយន្តទ្វារឆ្វេងខាងមុខលួចយកលុយកក្នុងស្បោងខ្មៅរួចជិះគេចទៅទិសខាងត្បូងបាត់ទៅ បន្ទាប់មកទើបជនរងគ្រោះ ទូរស័ព្ទប្តឹងសមត្តកិច្ច ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នក្នុងខេត្តកំពង់បើកស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាឈានទៅចាប់ជនសង្ស័យយកមក ផ្តន្ទាទោសតាមច្បាប់ ៕