នគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគរបាលស្រុកចុះបង្រ្កាបជនសង្ស័យ៧នាក់រយះពេល២ថ្ងៃ
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១១ និង ៤០ នាទី នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងកមកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលខ្ពបតាងួន បានចូលរួមសហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ឋាន: ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន (ដោយប្រេីវិធានញុះញង់) ចំនួន ០១ករណី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៧នាក់ ស្រី ០១នាក់÷
១.ឈ្មោះ ផេន ប៊ុនថេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអន្លង់សំឡី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមុខសញ្ញាមានម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់ ។
២.ឈ្មោះ ហ៊ឹម ស្រីអូន ភេទស្រី អាយុ ២៨ឆ្នាំ ជាតិខ្មែរ មុខរបរ ខារ៉ាអូខេ មានទីលំនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០២កញ្ចប់ ។
៣.ឈ្មោះ មីន សាឡឹម ភេទប្រុស អាយុ ៣២ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាមុខសញ្ញាមានថ្នាំញៀនចំនួន ០៥កញ្ចប់
៤.ឈ្មោះ ម៉ាត់ អុីមរ៉ន ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លុះរហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចយើងបានបន្តកិច្ចប្រតិបត្តិការករណីខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ទៀត៖
៥.ឈ្មោះ សារី អាសុីម ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិកំពង់ទ្រាសទី៤ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
៦.ឈ្មោះ ម៉ាត់ សាអុីត ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កម្មករ មានទីលំនៅភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៧.ឈ្មោះ ក្រីយ៉ា រ៉សាទី ភេទប្រុស អាយុ ២០ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរ កសិករ មានទីលំនៅភូមិគីឡូ៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ករណីខាងលើសមត្ថកិច្ចយើងដកហូតវត្ថុតាងរួមមាន÷ ម្សៅក្រាមពណ៍សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់, ទូរស័ព្ទដៃចំនួន ០៨គ្រឿងរឿង និងថង់វេចខ្ចប់ថ្នាំញៀមួយចំនួន ។
ករណីននេះជនសង្ស័យ និងវត្ថុតាង ខាងលើ ត្រូវបានចងក្រងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕