ប្រសាសន៍សំខាន់ៗរបស់ សម្តេច តេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១!

0

(កណ្តាល)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗសម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី៖
_ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងស្ថាននាផ្លូវជាតិលេខ២១នេះ គឺប្រើប្រាស់ថវិកាអស់ច្រើនណាស់ ដោយសារផ្លូវជាតិនេះមានព្រែកច្រើន ដែលទាមទារឱ្យយើងសាងសង់ស្ពានឆ្លងកាត់។

_ សម្តេចតេជោ ហ៊ុន សែន ប្រកាសច្រានចោលចំពោះការផ្តល់យោបល់ទាំងឡាយឱ្យលុបស្ពាន និងព្រែកខ្លះ ពេលស្ថាបនា ឬស្តារឡើងវិញនូវផ្លូវជាតិនានា ដោយសម្តេចបញ្ជាក់ថា ការធ្វើបែបនេះ នឹងនាំឱ្យចាល់ចរន្តទឹក លិចលង់ នារដូវវស្សា ឬពេលទឹកឡើង។

_ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា មិត្តកូរ៉េបានយល់ព្រមសិក្សាផ្តល់ហិរញ្ញវត្ថុ និងបច្ចេកទេស នូវគម្រោងធ្វើស្ពានមិត្តភាពកម្ពុជា-កូរ៉េហើយ ប៉ុន្តែគម្រោងធ្វើស្ពាននេះមិនទាន់កំណត់កន្លែងឲ្យបានច្បាស់លាស់នោះទេ ខណៈគម្រោងជាច្រើនកំពុងតែជជែកគ្នានោះ។

_ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋគោរព​ច្បាប់ចរាចរណ៍​ទាំងអស់គ្នា កុំឱ្យមានផ្លូវល្អ ផ្លូវស្អាត ក្នុងការធ្វើដំណើរហើយ បែរជាទទួលរងនូវសោកនាដកម្មដោយគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។ សម្តេចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឱ្យមានមនុស្សស្លាប់ជារៀងរៀងរាល់ និងមានចំនួនច្រើនថែមទៀត។

_ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនចាំតែបោះឆ្នោតអនុបវាទដូចមុនទេ នេះជាគោលជំហរអន្តរជាតិរបស់កម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងមួយទៅលើប្រទេសមួយទៀត ដែលនិយាយជារួមគឺ គឺប្រឆាំងនឹងការឈ្លានពានទាំងឡាយនៅកាន់ប្រទេសមួយទៀត។

_ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាប្រកាន់ជំហរអហិង្សា នឹងធ្វើយ៉ាងដើម្បីធានាការធ្វើដំណើរទៅកាន់សុខសន្តិភាព នៃប្រទេសមួយនឹងប្រទេសមួយ។ សម្តេចបញ្ជាក់ថា «យើងមិនចង់ឱ្យមានទម្លាប់អាក្រក់កើតមាននៅលើពិភពលោក ដោយឱ្យតែអ្នកធំទៅរំលោភបំពានអ្នកតូចតាចនោះទេ»។

_ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សុំឱ្យមិត្តកូរ៉េ និងទីភ្នាក់អភិវឌ្ឍន៍កូរ៉េ(កយកា)ពន្លឿនការស្ថាបនាស្ពានមិត្តភាពកម្ពុជា-កូរ៉េ អរិយក្សត្រ ឱ្យបានឆាប់ ដើម្បីងាយស្រួកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជាផ្នែកមួយនៃការលើសម្រស់ភ្នំពេញផងដែរ។
សង្កថារបស់សម្តេចចប់នៅវេលាម៉ោង៨ និង៣៣នាទី ៕

Leave A Reply

Your email address will not be published.