សម្តេចតេជោៈ អញ្ជើញទៅចូលរួមបុណ្យខួប១០០ថ្ងៃរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង!
(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១១ សីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់ ទឹកដីកំណើតរបស់សម្តេច នៅខេត្តកំពង់ចាម ។
ដើម្បីមកចូលរួមក្នុងពិធីបុណ្យខួប ១០០ថ្ងៃ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសរបសស់សម្ដេច។
ដំណើរអញ្ជើញ មកខេត្តកំពង់ចាម នេះក៏មានការទទួលបដិសណ្ឋារកិច្ច ពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ។
សូមជម្រាថាៈ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវជាបងប្រុសបង្កើតរបរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលមរណភាពនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ ដោយជំងឺបេះដូង។
សម្តេចឧត្តមទេពញាណ ហ៊ុន ណេង
មានជន្មាយុ ៧២ឆ្នាំ បានបម្រើការងាររាជការក្នុងនាមជាតំណាងរាស្ត្រម្នាក់ប្រចាំខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភាជាតិកម្ពុជា។
មរណភាពដដែលនោះ ពិធីបុណ្យសពរបស់ សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ត្រូវបានរៀបចំឡើងនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕