មិនដឹងចោរស្រុកឬចោរព្រៃ នោះទេចូលទៅលួចរថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងឈ្មោះ តុលា បាត់ចេញពីសង្កាត់រដ្ឋបាលព្រៃឈើរវៀង?

0

ព្រះវិហារ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀង បន្ទាប់ពីរថយន្តម៉ាកហាយឡិនឌឺ ១ គ្រឿង ត្រូវបានចោលួចយកចេញពីសង្កាត់រដ្ឋបាលព្រៃឈើរវៀងមិនដឹងមូលហេតុ ខណៈនៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើរវៀងមានការយាមកាមតឹងតែងបំផុត ។

ហេតុការណ៍បាត់រថយន្តដឹកបទល្មើសខាងលើ បានកើតលើងកាលពីរសៀលថ្ងៃទី ១២ ខែសីហារ ឆ្នាំ ២០២២ ។ ដែលជាវេនរបស់លោក យឹម វាសនា នាយរងសង្កាត់រដ្ឋបាល ព្រៃឈើរវៀង ប្រចាំការនៅនិងស្នាក់ការហេតុអ្វីបានចោរលួចកើត ? នេះជាលើកទី១ហើយ ដែលវត្ថុតាងដឹកបទល្មើសត្រូវបានចោលួចបាត់ ។

សូមបញ្ជាក់ជូនផងដែរថា រថយន្តម៉ាកហាយឡិនឌឺ ដឹកឈើខាងលើ ត្រូវបានលោក ស៊ុំ សុវុត្ថា នាយផ្នែករវៀង សហការជាមួយអាវុធហត្ថស្រុក នគរបាលស្រុកនឹងអ្នកសាព័ត៍មាន បង្ក្រាបបានកាលពីល្ងាចថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២ នៅចំនុច ភូមិពោធិ ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រះវិហារ វត្ថុតាងមានរថយ
ន្តម៉ាកហាយឡិនឌឺ ពណ៍សរ ១គ្រឿងនឹងឈើលេខ១ មួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ប៉ុន្តែទុកបានតែមួយថ្ងៃរថយន្តត្រូវបានចោរ អាថ៌កំបាំងលួចបាត់ ។

លោក យឹម វាសនា យើងមិនអាចសុំការពន្យល់បានទេ ដោយទូរស័ព្ទចូលច្រើនដងតែមិនលើកទទួល ។

ពាក់ព័ន្ធករណីបាត់រថយន្តជាវត្ថុតាងនេះ លោក ជយ័ ចេត្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរវៀង បានអោយដឹងថា លោកមិនបាននៅកន្លែងទេដោយជាប់រវល់នៅឯស្រុក ព្រោះទៅមើលបងឈឺទុកអោយលោក យឹម វាសនា នាយរងសង្កាត់នៅចាំកន្លែង ចំណែករថយន្តដឹកបទល្មើសត្រូវបានបាត់លោកមិនទាន់ដឹងមូលហេតុពិតប្រាកដទេ រង់ចាំស្រាវជ្រាវមើលសិន ។

លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀងបានអោយដឹងថា លោកហួសចិត្តដែលចោរដែលវាហ៊ានចូលមកលួចរថន្តដែលជាវត្ថុតាង ដល់ក្នុងសង្កាត់រដ្ឋបាលរវៀងយ៉ាងនេះ ប៉ុន្តែលោកនិងបន្តតាមបង្រ្កាបទៀតអោយខាងតែបាន៕

Leave A Reply

Your email address will not be published.