តាពែកបើកសង្វៀនមាន់ជល់បាញ់អាប៉ោងខុសច្បាប់ទៀតហើយពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនិងហ៊ានបង្រ្កាបដោយមិនយោគយល់

0

ខេត្តកំពង់ចាម ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា តាពែកគឺជាមេបើកបនល្បែងជល់មាន់ និង អាប៉ោងខុសច្បាប់ជាយូមកហើយ ដែលយកខ្នងមកអាងយ៉ាងធំ ក៏ប៉ុន្តែប្រជាពលរដ្ឋទូទៅដឹងគ្រប់គ្នាថា ខ្នងបង្អែករបស់គាត់ប្រហែលមិនដឹងនិងចូលចិត្តអោយគាត់ប្រព្រឹត្ត និងអំពើអបាយមុខនេះទេ ហើយក៏មិនពាក់ព័ន្ធនិងរឿងនេះដែរ ។

តាមប្រភពច្បាស់ការណ៍ ឥឡូវនេះតាពែកបានបញ្ចេញសាច់ដុំបើកសង្វៀនជល់មាន់និងអាប៉ោងឡើងវិញហើយ នៅភូមិអន្លង់ខ្លឹម ឃុំខ្ពប់តាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ករណីនេះបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមសំណូមពរដល់លោកអធិការស្រុកស្ទឹងត្រង់ មេត្តាមានចំណាត់ការទៅលើម្ចាស់ទីតាំង នឹងក្រុមអ្នកញៀនល្បែងទាំងនោះផង ពីព្រោះអ្នកខ្លះលេងចាញ់ទ្រព្យសម្បត្តិយកលុយមកភ្នាល់ដែលជាហេតុមកពីល្បែងទាំងអស់នេះ ទើបបង្កើតឲ្យមានដូចជាចោរកម្មលួចឆក់ប្លន់ និងមានអំពើហិង្សាក្នុងគ្រួសារជាដើម ។

ពាក់ព័ន្ធនិងករណីនេះលោកវរសេនីយ៍ ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់បានអោយគេហទំព័រសារព័ត៌មាន ដើមក្រសាំង ដឹងថា លោកទទួលបាន លោកនិងអោយគេចុះទៅមើល ៕,ដើមក្រសាំង

Leave A Reply

Your email address will not be published.