លោក Biden នឹង​បន្ត​ឈរ​ជា​បេក្ខជន​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​!

0

ប្រធានាធិបតីអាមេរិក​ដែល​កំពុងកាន់​អំណាច​លោក Joe Biden នឹង​ប្រកាស​ពី​ការ​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២៤ ម្តងទៀត បន្ទាប់ពី​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​ក្នុង​ខែវិច្ឆិកា​ខាងមុខនេះ ទោះបី​សម្លេងគាំទ្រ​កំពង់​ធ្លាក់ចុះ​យ៉ាងគំហុក​ក៏ដោយចុះ​។

លោក Biden អាច​ប្រកាស​ពី​ការ​ឈរឈ្មោះ​របស់គាត់​ម្តងទៀត ក្នុង​រយៈពេល​ពីរ​បី​ខែ​ខាងមុខនេះ បន្ទាប់ពី​ការបោះឆ្នោត​សភា​ដែល​នឹង​មកដល់​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។

យោងតាមសារព័ត៌មាន Newsweek ពីមុន​បាន​រាយការណ៍​ថា គណបក្ស​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក​អាច​ទទួលរង​ការខាតបង់​ធំ​នៅក្នុង​សភា​ក្នុងការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ដែល​នឹង​បង្កើត​ហានិភ័យ​នៃ​ការចោទប្រកាន់​ទៅលើ​ប្រធានាធិបតី Joe Biden ខណដែល​ប្រជាប្រិយភាព​លោក​បាននិងកំពុង​ធ្លាក់ចុះ​ខ្លាំង​។​

គួរជម្រាបថា អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បានទទួល​ស្គា​ល់ពី​លទ្ធភាព​នៃ​ការតែងតាំង​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០២៤​ផងដែរ ខណដែល​កាលពី​ខែមីនា​កន្លងទៅ អតីត​មេដឹកនាំ​អាមេរិក​លោក Donald Trump មិនបាន​ច្រានចោល​ថា​លោក​នឹង​ឈរឈ្មោះ​ម្តងទៀត​សម្រាប់​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នោះទេ ។

ចំណែក​អតីតរដ្ឋមន្ត្រី​ការបរទេស​លោកស្រី Hillary Clinton បាន​ច្រានចោល​នូវ​លទ្ធភាព​នៃ​ការ​ឈរឈ្មោះ​នោះ​ផងដែរ​៕

Leave A Reply

Your email address will not be published.