មនុស្ស៤១នាក់បានស្លាប់ក្នុងអគ្គីភ័យឆេះព្រះវិហារនៅអេហ្ស៊ីប!
យ៉ាងហោចណាស់មនុស្ស ៤១នាក់បានស្លាប់ និង ១៤ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងអគ្គីភ័យនៅព្រះវិហារមួយក្នុងទីក្រុង Giza ជិត Cairo ព្រះវិហារ Coptic របស់ប្រទេសអេហ្ស៊ីប។
ក្រសួងសុខាភិបាលអេហ្ស៊ីបបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានស្លាប់ក្នុងអគ្គិភ័យនៅព្រះវិហារ Abu Sifin Coptic ក្នុងសង្កាត់ Imbaba កាលពីថ្ងៃអាទិត្យ ហើយរថយន្តសង្គ្រោះបានបញ្ជូនអ្នករបួសយ៉ាងតិច ៥៥ នាក់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់។
ប្រភពសន្តិសុខពីរបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា អគ្គីភ័យបានឆាបឆេះឡើង ខណៈដែលអ្នកគោរពបូជាចំនួន ៥ពាន់ នាក់បានប្រមូលផ្តុំគ្នាជាធំ បង្កឱ្យមានការរត់ជាន់គ្នា។
៉រថយន្តពន្លត់អគ្គីភ័យចំនួន ១៥គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ បានបញ្ជូនអ្នករងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ហើយការស៊ើបអង្កេតដំបូងបានចង្អុលទៅការឆ្លងចរន្តអគ្គិសនីនេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah el-Sisi បាននិយាយតាមទូរស័ព្ទជាមួយ Coptic Christian Pope Tawadros II ដើម្បីចូលរួមរំលែកទុក្ខរបស់គាត់ផងដែរ។
គួរជម្រាបថា Copts គឺជាសហគមន៍គ្រិស្តសាសនាដ៏ធំបំផុតនៅមជ្ឈិមបូព៌ា ដែលបង្កើតបានយ៉ាងហោចណាស់ ១០ លាននាក់នៃប្រជាជន ១០៣ លាននាក់របស់ប្រទេសអេហ្ស៊ីប។
ប្រទេសអេហ្ស៊ីបបានទទួលរងនូវគ្រោះអគ្គីភ័យដ៏សាហាវជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
នៅក្នុងខែមីនា ឆ្នាំ 2021 មនុស្សយ៉ាងហោចណាស់ 20 នាក់បានស្លាប់នៅក្នុងអគ្គីភ័យនៅក្នុងរោងចក្រវាយនភណ្ឌមួយនៅជាយក្រុងភាគខាងកើតនៃទីក្រុងគែរ៕