វីវរហើយ អ៊ុយក្រែន កំណត់គោលដៅបាញ់កម្ទេចទ័ពរុស្ស៊ីនៅតំបន់រោងចក្រនុយក្លេអ៊ែរ!
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងទ័ពរបស់អ៊ុយក្រែនកំពុងកំណត់គោលដៅទាហានរុស្ស៊ីដែលកំពុងកាន់កាប់រោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងត្បូងនៃប្រទេស។
លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃសៅរ៍ថា “ទាហានរុស្ស៊ីដែលឈរជើងនៅរោងចក្រ កំពុងក្លាយជាគោលដៅពិសេសសម្រាប់ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើង”។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់អ៊ុយក្រែនមុននេះ បានព្រមានអំពី “ការបង្កហេតុ” ថ្មីរបស់រុស្ស៊ីនៅជុំវិញរោងចក្រនុយក្លេអ៊ែរ ខណៈដែលអភិបាលក្រុងដែលត្រូវបាននិរទេសខ្លួន ក្រោមការបាញ់ផ្លោងរបស់រុស្ស៊ី។
ទន្ទឹមនឹងនោះ មន្ត្រីរុស្ស៊ីក្នុងតំបន់លោក Vladimir Rogov បានសរសេរនៅលើ Telegram ថា កងកម្លាំងអ៊ុយក្រែនកំពុងបាញ់ផ្លោងមកលើរោងចក្រ Energodar និងរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។
លោកបាននិយាយថា កាំជ្រួចបានធ្លាក់ «នៅក្នុងតំបន់ដែលស្ថិតនៅលើច្រាំងទន្លេ Dnipro និងនៅក្នុងរោងចក្រ» ដោយមិនបានរាយការណ៍ពីអ្នករងគ្រោះ ឬការខូចខាតណាមួយឡើយ។
ថ្មីៗកន្លងនេះ រុស្សី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញឧប្បត្តិហេតុថ្មីៗ ជាច្រើននៃការបាញ់ផ្លោងនៅឯរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។ ខណៈដែល កងទ័ពរុស្ស៊ីបាននឹងកំពុងកាន់កាប់ស្ថានីយ៍មួយនេះ។
គួរជម្រាបថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានអំពាវនាវឱ្យមានតំបន់គ្មានយោធាជុំវិញរោងចក្រនុយក្លេអ៊ែរមួយនេះ និងឱ្យដកកងកម្លាំងរុស្ស៊ីចេញជាបន្ទាន់៕