ក្រោយផ្ទុះរឿងអាស្រូវ មន្ទីរ​ពហុ​ព្យាបាល”ម្លិះ ដង្កោ”ត្រូវបានផាកពិន័យ១០លានរៀល និងព្រមានបិទអាជីវកម្មទៀតផង!

0

(ភ្នំពេញ)៖ បន្ទាប់ពីល្បីល្បាញពេញបណ្ដាញសង្គម ករណីម្ចាស់”មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ”មិនព្រមបញ្ជូនជនរងគ្រោះ ចេញពីគ្លីនិករបស់ខ្លួន ។
ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា តាមការទាមទារ របស់ឪពុកម្ដាយរងគ្រោះ គួបផ្សំនិង គ្លីនិក មួយនេះតែងតែប្រើរថយន្តពេទ្យស៊ីរ៉ែនរបស់ខ្លួន ទៅដឹកអ្នកគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យមកព្យាបាលនៅគ្លីនិក របស់ខ្លួនទៀតនោះ។

ឥឡូវនៅថ្ងៃទី១៥.០៨.២០២២ ក្រសួងសុខាភិបាល បានសម្រេចផាកពិន័យ”មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ”ចំនួន១០លានរៀលនិងព្រមានបិទគ្លីនិកទៀតផង បើសិននៅបន្តបំពានគោលការរបស់ក្រសួងៈ។

ក្នុងនោះក្រសួងបានចាត់វិធានការលើ”មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ”ចំនួន៥ចំណុច៖
១៖ ត្រូវបញ្ឈប់ចំពោះការយករថយន្តពេទ្យរបស់ខ្លួនទៅដឹកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីមកព្យាបាលនៅគ្លីនិករបស់ខ្លួន។
២៖ ត្រូវផាកពិន័យចំនួន១០លានរៀល។
៣៖ ត្រូវគោរពតាមច្បាប់និងគោលការរបស់ក្រសួងសុខភិបាល។
៤៖ ត្រូវគោរពតាមកិច្ចសន្យា ជាមួយក្រសួងសុខាភិបាល។
៥៖ ក្នុងករណីដែលលោក ស៊ីម វន់ ម្ចាស់”មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ”មិនគោរពតាមការណែនាំរបស់ក្រសួងនោះទេ ក្រសួងសុខាភិបាលនឹង បិទអាជីវកម្មតែម្ដង។

សូមជម្រាបថាៈ ការផាកពិន័យនិងព្រមានចាត់វិធានការបែបនេះ បន្ទាប់ពី លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ កាលពីយប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ ។

បាន​បញ្ចេញប្រតិកម្ម រិៈគន់​ទៅលើ ម្ចាស់​”មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ”ស្ថិត​នៅ​ផ្លូវ​២១៧ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។
ថាៈ បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​នេះ ជា​ជនជាតិ​ខ្មែរ​១០០​ភាគរយ មិន​អ​សីលធម៌ និង​មិនអាក្រក់​ឈាមខ្មៅ បែប​នេះ​ឡើយ!៕

Leave A Reply

Your email address will not be published.