ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបេីវគ្គបំប៉នជំនាញស្រាវជ្រាវបង្រ្កាបបទល្មេីសជំនាន់ទី១ រយ:ពេល១ខែ
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចូលរួមជាអធិបតីក្នុងពិធីបេីវគ្គបំប៉នជំនាញស្រាវជ្រាវបង្រ្កាបបទល្មេីសជំនាន់ទី១ រយ:ពេល១ខែ គិតចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ជូនដល់មន្រ្តីនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន៦៣នាក់ និងមានគ្រូបង្គោលចំនួន០៥នាក់ សម្រាប់បង្ហាត់បង្រៀនទ្រឹស្ដី និងអនុវត្តផ្ទាល់ ។
ក្នុងឱកាសនោះដែរខ្ញុំក៍បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិនូវថវិកាចំនួន ២,០០០,០០០ រៀល ដេីម្បីឧបត្ថមគាំទ្រដល់វគ្គបណ្ដុះបណ្ដាលនេះផងដែរ ។
កម្មវិធីបេីកវគ្គនាព្រឹកនេះដែរ សមាសភាពចូលរួមមាន៖ លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ និងមន្រ្តីនគរបាលដែលជាសិក្ខាកាម សរុបចំនួន១៣៥នាក់ ៕