មនុស្ស 75 នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយទឹកជំនន់នៅស៊ូដង់!

0

ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្ស 75 នាក់នៅក្នុងប្រទេសស៊ូដង់ និងរាប់សិបនាក់រងរបួសចាប់តាំងពីខែមិថុនាមក នេះបើយោងតាមអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃអង្គារ។

ក្រុមប្រឹក្សាជាតិការពារជនស៊ីវិលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្លៀងបានបណ្តាលឱ្យដួលរលំផ្ទះចំនួន 12,511 និងខូចខាតចំនួន 24,275 ខ្នង។

កាលពីថ្ងៃអាទិត្យ អង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនស៊ូដង់ជិត 136,000 នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសចាប់តាំងពីខែមិថុនា។

គួរជម្រាបថា រដូវវស្សានៅប្រទេសស៊ូដង់ ជាធម្មតាចាប់ផ្តើមនៅក្នុងខែមិថុនា និងអូសបន្លាយដល់ខែកញ្ញា ជាមួយនឹងកម្រិតកំពូលនៃភ្លៀង និងទឹកជំនន់ត្រូវបានគេសង្កេតឃើញនៅចន្លោះខែសីហា និងខែកញ្ញា។

ប្រទេសស៊ូដង់ បានគ្មានរដ្ឋាភិបាលដំណើរការចាប់តាំងពីខែតុលា ឆ្នាំ 2021 នៅពេលដែលយោធាបានបណ្តេញចេញពីរដ្ឋាភិបាលអន្តរកាលរបស់នាយករដ្ឋមន្ត្រី Abdalla Hamdok ហើយបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាទង្វើមួយដែលត្រូវបានកងកម្លាំងនយោបាយចាត់ទុកថាជា “រដ្ឋប្រហារយោធា៕

Leave A Reply

Your email address will not be published.