កងរាជអាវុធហត្ថខេត្តព្រះវិហារបង្រ្កាបរថយន្តដឹកឈើខុសច្បាប់១គ្រឿងនៅស្រុកគូលែន!

0

ព្រះវិហារ ៖ រថយន្តសាំយ៉ុង១គ្រឿងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ចេញពីព្រះវិហារទៅកាន់ខេត្តសៀមរាបត្រូវបានបង្រ្កាប ក្រោយមានបទបញ្ជាផ្ទាល់មាត់ពី លោកឧត្តមសេនីយីត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ឱ្យលោកអនុសេនីយ៍ឯក ចាន់ សុី មេបញ្ជាការរងអាវុធហត្ថស្រុកគូលែន សហការនិង មេស្នាក់ការកងរាជអាវុធហត្ថ 210 ប្រចាំព្រំប្រទល់ខេត្តព្រះវិហារ_សៀមរាប ។

ករណីនេះធ្វើឡើងនៅវេលាម៉ោង ៧,៤០នាទីព្រឹក ថ្ងៃទី ១៧ ខែសីហារ ឆ្នាំ២០២២ នៅចំណុច ភូមិសាស្ត្រ ភូមិ អូរចាក់ស្រា ឃុំស្រយ៉ង់

ប្រភពបានអោយដឹងថា ក្រោយអ្នកព័ត៌មានរាយការណ៍ទៅ លោកឧត្តមសេនីយ៍ កង សៅគុណ មេបញ្ជាកងវុធហត្ថខេត្តព្រះវិហារថា មានមានរថយន្តសាំយ៉ុង១គ្រឿងលួចដឹកជញ្ជូនផលអនុផលព្រៃឈើប្រភេទលេខ ២ (ឈើត្បែង)ខុសច្បាប់ លោកមេបញ្ជាការ បានដាក់បទបទបញ្ជាអោយ មន្រ្តីក្រោមឱវាទខាងលើ ធ្វើការបង្រ្កាបអោយខាងតែបាន ។

ករណីនេះមេឈ្មួញជើងខ្លាំងបានបើករថយន្តរ៉េពេញផ្លូវជាតិលេខ 64 និងមិនអោយអាវុធហត្ថឃាត់ឡើយ ទើបមកដល់ផ្លូវក្រាលក្រួសក្រហមមួយខ្សែបែជាមេឈ្មួញបើកចូលផ្លូវទាល់ទៅមិនរួច ហើយរថយន្តបែកកង់ទៀតផងទើបសមត្ថកិច្ចឃាត់បាន ចំណែកតៃកុងរថយន្តដាក់មេផាយចូលព្រៃបាត់ ។

បន្សល់ទុករថយន្តម៉ាក្សសាំយ៉ុងពណ៍ស ផ្លាកលេខភ្នំពេញ2A.8349 ត្រូវកងរាជវុធស្រុកគូលែនបានប្រគល់ជូនជំនាញ សង្កាត់រដ្ឋបាលព្រៃឈើ គូលែន ដើម្បីធ្វើនីតិវិធី ៕

Leave A Reply

Your email address will not be published.