លោកឧត្តមសេនីយ៍ ឯម កុសល ដឹកនាំកិច្ចប្រជុំពង្រឹង ក្រុមការងារព័ត៌មាន ប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម!
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពង្រឹង ក្រុមការងារព័ត៌មាន ប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៖
១-ពង្រឹង និងជម្រុញ ក្រុមការងារឆ្លេីយតប និងដោះស្រាយបាតុភាពអសកម្ម ដែលចុះផ្សាយ និងផ្សាយក្នុងបណ្ដាញព័ត៌មាន និងបណ្ដាញទំនាក់ទំនងសង្គម។
២-លទ្ធផលនៃការដោះស្រាយឆ្លេីយតបមតិយោបល់ ឬសំណូមពររបស់មហាជន ក្នុងផេកថ្នាក់ដឹកនាំ និងផេកស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាមកន្លងមក។
៣-ពន្លឿនចំពោះការឆ្លេីយតបបំភ្លឺ ឬបន្សាបព័ត៌មានដែលអ្នកសារព័ត៌មាន ឬមហាជន បានផ្សព្វផ្សាយលេីបណ្ដាញសង្គម ឬក្នុងប្រអប់សារ ឲ្យបានទាន់ពេលវេលា។
៤-ត្រៀមរៀបចំកែសម្រួល បំពេញបន្ថែម ក្រុមការងារព័ត៌មាន ប្រិត្តិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ត និងតាមបណ្ដាស្រុក-ក្រុងទាំង១០។
៥-មតិចង្អុលដឹកនាំ និងដាក់ចេញនូវវិធានការផ្សេងៗ ដេីម្បីឆ្លេីយតប និងអនុវត្តការងារឲ្យមានប្រសិទ្ធភាពខ្ពស់ ទាក់ទងនឹងការងារប្រតិកម្មរហ័ស។
៦-ណែនាំ អំពីវិធានការ និងនីតិវធី ដេីម្បីយកទៅអនុវត្តជំនាញ។
៧-ណែនាំ អំពីការអនុវត្តនីតិវិធីលេីទម្រង់ការងាររដ្ឋបាល។
សមាសភាពចូលរួម៖ លោក-លោកស្រីប្រធាន អនុប្រធាន ក្នុងសេចក្ដីសម្រេចក្រុមការងារប្រតិកម្មរហ័ស៨រូប លោកនាយការិ.សណ្ដាប់ធ្នាប់,ការិ.សន្តិសុខផ្ទៃក្នុង,ការិ.សន្តិសុខឯកជន,ការិ.ផ្សព្វផ្សាយអប់រំ,ការិ.បុគ្គលិក,ការិ.ប្រឆាំងគ្រឿងញៀន លោកអធិការនគរបាលស្រុក-ក្រុង លោក-លោកស្រីអធិការរងទទួលការងារសេនាធិការ អធិការរងទទួលបន្ទុកការងារប្រតិកម្មរហ័ស នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ ៕