លោក សាន្ត ប៊ុនធឿន ឡាយសូមទោសសម្ដេចតេជោថាៈការផឹកស៊ីបោកចានវ៉ៃកែវគឺជាការសម្ដែង!
(ភ្នំពេញ)៖ ក្រោយមានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា.ហើយនៅល្ងាចថ្ងៃទី២១.០៨.២០២២ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ។
បានធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសុំលុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ (ហៅអធិរាជមហាសាច់) ។
ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយសារពួកគេធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ នោះមក។
នៅយប់ទី២១.០៨.២០២២ លោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន SBT(ស្នេហាជាតិ)។
បានឡាយសូមទោស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនិងក្រុមគ្រួសារ ដោយសុំអភ័យទោសពីសម្ដេច។
ក្នុងនោះ លោក សាន្ត ប៊ុនធឿន បានទទួលស្គាល់និងដឹងគុណ ចំពោះជំនួយ របស់សម្ដេចតេជោ ១ខែ៥០០$។
លោក សាន្ត ប៊ុនធឿន បញ្ជាក់ថាៈករណីដែល លោកផឹកស៊ីស្រវឹង វាយចានវាយកែវបោកលើតុ នោះគឺជាការសម្ដែងទេ.!។
ព្រោះលោកចង់ល្បី ខណៈផេករបស់លោក ស្ងាត់ធ្លាក់ចំនួនអ្នកមើល ទើបលោកសម្ដែងបែបនោះទៅ.លោក សាន្ត ប៊ុនធឿន ខ្ញុំមិននឹកស្មានថាៈការសម្ដែងនោះ ត្រូវសម្ដេចមើលឃើញសោះ.!។
ការឡាយសូមទោសនិងទទួលស្គាល់កំហុសពីសំណាក់លោក សាន្ត ប៊ុនធឿន នៅពេលនេះ។
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រតិកម្មៈថា«ចរិតពាលរបស់ សាន្ត ប៊ុនធឿន ប្រាកដជា
មិនអាចកែប្រែបានឡើយ។ដើម្បីជួយ
ដល់ សាន្ត ប៊ុនធឿននិងប្រពន្ធកូនខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន្ត ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក។
ខ្ញុំធ្លាប់បានអប់រំសាន្ត ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។
ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជា
ឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ
សាន្ត ប៊ុនធឿន ចេញពីក្របខណ័្ឌកងទ័ព»។
ហើយនៅល្ងាចថ្ងៃទី២១.០៨.២០២២ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានធ្វើលិខិតសុំលុបឈ្មោះលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ (ហៅអធិរាជមហាសាច់) ។
ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ។
សូមជម្រាបថាៈ កន្លងមកលោក សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន”ស្នេហាជាតិ”តែងតែឡាយហ្វេសប៊ុក ផឹកស៊ីជេរគេឯង គ្មានប្រណីដៃ ជាច្រើនលើកច្រើនសារមកហើយ.!។
ដោយធ្លាប់ជេរប្រមាថ មេPMខេត្តព្រះសីហនុ រួចសូមទោសវិញ និងជេរអ្នកផ្សេងជាបន្តបន្ទាប់។
ថ្មីៗនេះលោក បានជេរប្រមាថ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុងក្រោយនេះលោក ផឹកស៊ីជេរប្រមាថ និងវ៉ៃបោកកែវ បង្អួតតាមហ្វេសប៊ុកទៀត ទើបសម្ដេចតេជោ មានប្រតិកម្មបែបនេះទៅ៕