ទីតាំងមាន់ជល់អនឡាញខុសច្បាប់ នៅក្នុងឃុំសំរោងធំ បើកលេងយ៉ាងអណាធិបតេយ្យ ខណៈអាជ្ញាធរនិងសមត្ថកិច្ចស្រុកគៀនស្វាយមានភាប្រងើយកន្តើយ!

0

ខេត្តកណ្តាល ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្ននេះមានទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅចំណុចភូមិភូមិព្រែកតាកែវ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ដែលដឹកនាំដោយលោកព្រំ សំណាង អធិការស្រុកកៀនស្វាយ បានរក្សាភាពស្ងៀមស្ងាត់ មិនមានវិធានការទប់ស្កាត់និងបង្ក្រាបនោះទេ។

ប្រភពខាងលើ បានលើកឡើងទៀតថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បានបើកលេងតាំងពីថ្ងៃត្រង់រហូតដល់យប់អាទ្រាធ ដោយក្រុមអ្នកញៀនល្បែង បាននាំគ្នាស្រែកហ៊ោកញ្ជ្រៀវ អឺងកងផ្អើលអស់អ្នកភូមិ ។ ប៉ុន្តែមិនមានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធសោះឡើយ សកម្មភាពនេះពួកគាត់កំពុងតែមានការព្រួយបារម្ភជាខ្លាំង ខណៈពេលដែលឃើញក្រុមអ្នកញៀនល្បែងទាំងនោះ ប្រមូលផ្តុំគ្នា ចូលទៅលេងល្បែងស៊ីសង ភ្នាល់ដាក់លុយ ជារៀងរាល់ថ្ងៃបែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានខាងលើមិនអើពើទៅវិញ។

ប្រភពខាងលើបានលើកឡើងទៀតថា ពួកគាត់ធ្លាប់បានរាយការណ៌ជូនសមត្ថកិច្ចខាងលើជាបន្តបន្ទាប់ ប៉ុន្តែមិនបានមានចំណាត់ការក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយទំនងទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ សង្ស័យជាឆ្នាំងបាយរបស់លោក ព្រំ សំណាង អធិការស្រុកកៀនស្វាយ ផងក៌មិនដឹង?

ពាក់ព័ន្ធនិងការចោទប្រកាន់ខាងលើលោក ព្រំ សំណាង អធិការស្រុកគៀនស្វាយបានអោយ ដើមក្រសាំង ដឹងថា លោកមិនមានការពាក់ព័ន្ធនិងកន្លែងបនល្បែងនេះទេ គឺគេយកឈ្មោះលោកទៅប្រើ ហើយលោកនិងបញ្ជារអោយ ប៉ុស្តិ៍ទៅបិទភ្លាម ។

មហាជនបានសំណូមពរដល់លោក ឈឿន សុចិត្រ ស្នងការខេត្តកណ្តាល និងលោក គង់សោភ័ណ្ឌ ចៅហ្វាយខេត្តកណ្តាល មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌នូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជាអោយមានប្រសិទ្ធិភាព៕

Leave A Reply

Your email address will not be published.