ពូទីន នឹងចូលគោរពវិញ្ញាណខណ្ឌអតីតមេដឹកនាំសូវៀត តែមិនចូលរួមបុណ្យសពទេ!

0

យោងតាមការិយាល័យប្រធានាធិបតីរុស្ស៊ីនិយាយថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នឹងមិនចូលរួមក្នុងពិធីបុណ្យសពលោក Mikhail Gorbachev ដែលជាមេដឹកនាំចុងក្រោយនៃសហភាពសូវៀតនោះទេ ។

អ្នកនាំពាក្យប្រធានាធិបតីលោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “គួរឲ្យសោកស្តាយ ដោយសារតែកាលវិភាគការងារដ៏មមាញឹករបស់ប្រធានាធិបតី ដូច្នេះមិនអាចអនុញ្ញាតឲ្យលោក ពូទីន ចូលរួមពិធីបុណ្យសពនោះទេ ។

ទោះជាយ៉ាងណា ​លោក Peskov បានបញ្ជាក់ថា រដ្ឋាភិបាលក៏​នឹង​ជួយ​ក្នុង​ការ​រៀបចំ​បុណ្យ​សព ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិតនោះ​ទេ ។

ប៉ុន្តែកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ពូទីន ក៏បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក Gorbachev រួចទៅហើយនៅឯ​មន្ទីរពេទ្យ ដែល​សាកសព​របស់​លោក​កំពុង​ត្រូវ​បាន​រក្សា​ទុក ជាមួយនឹងបាច់​ផ្កា​នៅ​ក្បែរ​មឈូសបើកគម្រប ។

គួររំឭកថា លោក Gorbachev ដែលនាំសង្រ្គាមត្រជាក់ឈានដល់ទីបញ្ចប់ បានទទួលមរណភាពកាលពីថ្ងៃអង្គារក្នុងវ័យ ៩១ ឆ្នាំ ហើយពិធីបុណ្យសពរបស់លោកនឹងគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ក្នុងទីក្រុងមូស្គូ ៕

Leave A Reply

Your email address will not be published.