ប៉ូលិស៨នាក់ត្រូវបានស្លាប់ក្នុងការវាយប្រហារដោយគ្រឿងផ្ទុះនៅកូឡុំប៊ី!
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយថា មន្ត្រីប៉ូលិស ៨ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយគ្រឿងផ្ទុះមួយនៅភាគខាងលិចប្រទេសកូឡុំប៊ី ដែលជាការវាយប្រហារដ៏សាហាវបំផុតលើកងកម្លាំងសន្តិសុខចាប់តាំងពីលោកបានចូលកាន់តំណែងដោយសន្យាថានឹងបញ្ចប់ជម្លោះជិត 60 ឆ្នាំរបស់ប្រទេសនេះ។
ប្រភពពីប៉ូលីសបាននិយាយថា មន្រ្តីទាំងនោះបានស្លាប់កាលពីថ្ងៃសុក្រ នៅពេលដែលរថយន្តដែលពួកគេធ្វើដំណើរបានបុកជាមួយនឹងរថយន្តគ្រឿងផ្ទុះ។
លោក Gustavo Petro សរសេក្នុង Twitter ថា“ទង្វើទាំងនេះគឺជាការបំផ្លិចបំផ្លាញយ៉ាងច្បាស់លាស់ដល់សន្តិភាពទាំងស្រុង។ ខ្ញុំបានស្នើឲ្យអាជ្ញាធរចុះទៅតំបន់នោះ ដើម្បីធ្វើការស៊ើបអង្កេត”។
គួររំលឹកថា លោក Petro ដែលជាអតីតសមាជិកនៃចលនាឧទ្ទាម M-19 បានសន្យាស្វែងរក “សន្តិភាពទាំងស្រុង” ដោយចាប់ផ្តើមការចរចាឡើងវិញជាមួយក្រុមឧទ្ទាមរំដោះជាតិ (ELN) ដោយអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ 2016 ដល់អតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី (FARC) ដែល បដិសេធ ហើយចរចាចុះចាញ់ក្រុមឧក្រិដ្ឋជនជាថ្នូរនឹងការកាត់បន្ថយទោស៕