មនុស្សស្លាប់និងរបួសជាច្រើននាក់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតនៅមុខស្ថានទូតរុស្ស៊ីអាហ្វហ្គានីស្ថាន!
ក្រសួងការបរទេសរុស្ស៊ី និងមន្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា យ៉ាងហោចណាស់មនុស្ស 6 នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅជិតច្រកចូលស្ថានទូតរុស្ស៊ីក្នុងទីក្រុងកាប៊ុល ដែលនេះគឺជាការវាយប្រហារដ៏កម្រលើបេសកកម្មការទូតបរទេសនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃច័ន្ទថា អ្នកស្លាប់រួមមានបុគ្គលិកពីរនាក់នៃស្ថានទូត ហើយក៏មានជនរងគ្រោះក្នុងចំណោមពលរដ្ឋអាហ្វហ្គានីស្ថានផងដែរ។
បន្ទាប់ពី “ជនសកម្មប្រយុទ្ធមិនស្គាល់មុខ” បានបិទឧបករណ៍ផ្ទុះនៅជិតច្រកចូលផ្នែកកុងស៊ុលនៃស្ថានទូតនៅម៉ោង 10:50 ព្រឹក (06:20 GMT) ។
ទោះជាយ៉ាងណា ក្រុម ISIL (ISIS) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីល្ងាចថ្ងៃចន្ទ។ ហើយក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយតាមរយៈបណ្តាញ Telegram ថា យុទ្ធជន ISIL ម្នាក់ “បានបំផ្ទុះអាវកាក់អត្តឃាតរបស់គាត់នៅក្នុងការជួបជុំមួយដែលមានការចូលរួមដោយបុគ្គលិករុស្ស៊ី” នៅជិតស្ថានទូត។
គួរបញ្ជាក់ថា នេះជាការបំផ្ទុះគ្រាប់បែកចុងក្រោយគេបង្អស់ ដែលភាគច្រើនត្រូវបានអះអាងដោយក្រុម ISIL ដែលបានកំណត់គោលដៅភាគច្រើនទៅលើទីតាំងរបស់តាលីបង់ ឬវិហារអ៊ីស្លាមរបស់ក្រុមជនជាតិភាគតិច ជាពិសេសអ្នកកាន់សាសនាអ៊ីស្លាម Shia ៕