ប្ដីទ្រហោយំ ! ព្រោះប្រពន្ធស្លាប់រួមនិងកូនក្នុងផ្ទៃ ពេលទៅសំរាលកូននៅមន្ទីរពហុព្យាបាលនិង សម្ភពព្រះវិហារ!
(ព្រះវិហារ)៖”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ” ដែលមានលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ជាម្ចាស់ភាគហ៊ុន.!។
បានរងការចោទប្រកាន់ថា ធ្វើការខ្ជីខ្ជាធ្វេសប្រហែស ទុកស្ដ្រីដែលត្រូវសំរាលកូន រយៈពេលយូ មិនព្រមធ្វើការវះកាត់តាមការទាមទាររបស់ប្ដី។
បណ្ដាលឱ្យស្ដ្រីរងគ្រោះ ប្រឹងរហូតអស់កម្លាំងនិងដាច់ខ្យល់ស្លាប់ បន្ទាប់ពីគ្រូពេទ្យដាក់ថ្នាំសណ្ដំ បម្រុងធ្វើការវះកាត់.!។
ករណីនេះតំណាងគ្រូពេទ្យអះអាងថា ជារឿងគ្រោះថ្នាក់ចៃដន្យ ដែលនឹកស្មានមិនដល់.!។
សូមជម្រាបថា ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ប៉ាលហា ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ជាម្ចាស់ភាគហ៊ុន។
ស្ត្រីរងគ្រោះឈ្មោះ ខៃ ស្រីទូច អាយុ ៣៤ឆ្នាំ នៅភូមិពោធិ៍ខឿន ឃុំ ពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
បាន(ស្លាប់រួមនិងកូនប្រុសក្នុងផ្ទៃ) កាលពីព្រឹកទី០៤.០៩.២០២២ បន្ទាប់ពីចូលសំរាលកូនទី២ រយៈពេល១យប់ មិនបានសម្រេច.!។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ស្ដ្រីរងគ្រោះធ្លាប់សំរាលកូនប្រុសដំបូង ដោយវិធីវះកាត់ គឺមានសុវត្ថិភាព។
ក្រោយមកទៀតនាង បានពពោះកូនប្រុសទី០២ ដោយនាងមានសុខភាពរឹងមាំធម្មតា និងបានតាមដានសុខភាព ជាប្រចាំទៀតផង។
លុះដល់ព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ នាងបានឈឺពោះ ហើយក៍ធ្វើដំណើរជាមួយប្ដី ទៅសំរាលកូនទី២ នៅ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”ស្ថិតនៅភូមិឡឥដ្ឋ សង្កាត់ប៉ាលហា ក្រុងព្រះវិហារ។
ក្នុងនោះក្រុមគ្រូពេទ្យបានឱ្យនាងសំរាក១យប់ ស្រាប់តែព្រឹកឡើងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នាងបានស្លាប់រួមនិងកូនក្នុងផ្ទៃ.!។
ជុំវិញករណីនេះលោក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះវិហារ ត្រូវជាប្ដីរបស់ស្ដ្រីរងគ្រោះ បានទ្រហោយំ ប្រាប់អ្នកសារព័ត៌មានថា លោកពិតជាអាណិតប្រពន្ធនិងកូនខ្លាំងណាស់ និងមិនអាចទទួលយកបានទេ ចំពោះការស្លាប់នេះ។
បើតាមលោក យ៉ាន់ ម៉េងហាក់ មុនពេលទៅសំរាលកូន គឺប្រពន្ធរបស់លោក មានសុខភាពរឹងមាំធម្មតា។
ដោយនាងឈឺពោះគ្រប់ខែ លោកក៍នាំនាងទៅសំរាលកូននៅ”មន្ទីរពហុព្យាបាល និងសម្ភព ព្រះវិហារ”។
ក្នុងនោះគ្រូពេទ្យ បានឱ្យស្ដ្រីរងគ្រោះសំរាកក្នុងមន្ទីរពេទ្យ ខណៈរូបគាត់ជាប្ដីនៅមើលថែប្រពន្ធក្នុង មន្តីរពេទ្យផងដែរ។
ប្ដីស្ដ្រីរងគ្រោះបន្តថា នៅយប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធខ្លួនបានឈឺពោះបែកទឹកភ្លោះ ប្រុងសំរាលកូន។
ដោយឃើញអាការៈប្រពន្ធបែបនោះខ្លួនបារម្ភជាខ្លាំង ព្រោះថា កាលនាងសំរាលកូនទី១ ក៍វះកាត់ដែរ.!។
ជាមួយគ្នានោះ លោក បានទទូចសុំឱ្យក្រុមគ្រូពេទ្យ ធ្វើការវះកាត់ ដើម្បីជួយពន្លឿន កុំឱ្យស្ដ្រីរងគ្រោះឈឺពោះយូពេក ខ្លាចនាងអស់កម្លាំង។
ប៉ុន្តែ ក្រុមគ្រូពេទ្យបានធ្វេសប្រហែស មិនយកចិត្តទុកដាក់មិនអើពើ វះកាត់តាមការទាមទារ នោះឡើយ ។
ដោយទុកឱ្យនាងប្រឹង សំរាលតាមបែបធម្មជាតិ ខណៈបែកទឹកភ្លោះយូផងនោះ បណ្ដាលឱ្យនាងអស់កម្លាំងជិតផុតដង្ហើម.!។
ដោយឃើញសភាពបែបនោះ ក្រុមគ្រូពេទ្យបានដាក់ថ្នាំសណ្ដំឱ្យនាងសន្លប់ ដើម្បីធ្វើការវះកាត់ ស្របពេលនោះនាងអស់កម្លាំងផង ហើយត្រូវថ្នាំសណ្ដំទៀត បណ្ដាលឱ្យ នាងស្លឺភ្នែក ដកចង្កាមាន់ ដេកស្ដូកលែងដឹងខ្លួន លែងរើបម្រាសអ្វីទាំងអស់.!។
ក្រោយឃើញនាង ស្ដូកស្ដឹងបាត់ដង្ហើមលែងដឹងខ្លួនបែបនេះ ស្រាប់តែគ្រូពេទ្យ ហាក់ភិតភ័យ ដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីគេចពីការទទួលខុសត្រូវ ។
បន្ទាប់មកទៀត សាកសពរងគ្រោះ ត្រូវបានដឹកបន្តមកផ្ទះវិញ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី.!។
ក្នុងរឿងរ៉ាវមួយនេះលោក យ៉ាន់ ម៉េងហាក់ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងព្រះវិហារ ដែលត្រូវជាប្ដីស្ដ្រីរងគ្រោះ។
បានចាត់ទុកថា”មូលហេតុមកពីគ្រូពេទ្យ ធ្វើការខ្ជីខ្ជាធ្វេសប្រហែស ទុកប្រពន្ធខ្លួនយូ មិនព្រមធ្វើការវះកាត់ជាហេតុនាំឱ្យ នាងអស់កម្លាំង ហើយដាក់ថ្នាំសណ្ដំទៀតទើបនាងស្លាប់”។
ប្ដីស្ដ្រីរងគ្រោះបញ្ជាក់ថា ខណៈប្រពន្ធកំពុងឈឺពោះនោះ ខ្លួនបានកក់បន្ទប់ VIP លេខ860 សម្រាប់ត្រៀមសំរាកក្រោយវះកាត់ ។
ប៉ុន្តែគ្រូពេទ្យមិនវះកាត់ឡើយ ដោយឱ្យរង់ចាំរហូត ទាល់តែនាងស្លាប់ ទើបភ័យស្លន់ស្លោរបញ្ជូនសពចេញ។
ជាការឆ្លើយតបតំណាង មន្ទីរពហុព្យាបាល នឹងសម្ភព ព្រះវិហារ បានអះអាងថា ខ្លួនមិនបានពន្យាពេលវះកាត់នោះទេ។
គ្រូពេទ្យរូបនោះបន្តថា នេះជារឿងចៃដន្យមួយគ្រោះថ្នាក់បន្ទាន់ ដែលកម្រនឹងជួប មនុស្សកើតចាស់ឈឺស្លាប់ជាច្បាប់ធម្មជាតិ ខណៈក្រុមគ្រូពេទ្យជួយអស់ពីលទ្ធភាពហើយ។
ចំណែកលោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងថាៈករណីនោះ គ្រូពេទ្យបម្រុងធ្វើការវះកាត់ស្ដ្រីរងគ្រោះហើយ។
ប៉ុន្តែក្រោយពេលដាក់ថ្នាំសណ្ដំស្រាប់តែនាង”អ័ព្ទស្លេរ”សំពាតឈាមធ្លាក់ចុះ ជិតផុតដង្ហើម។
ខណៈអត្រានៃការស្លាប់របស់នាងខ្ពស់បំផុតរហូតដល់៨៥% ក្នុងនោះលោក គួង ឡូ ក៍បានជម្រុញឱ្យគ្រូពេទ្យជួយសង្គ្រោះផងដែរ។
បើតាមលោក គួង ឡូ នេះជាករណីស្បូនកន្ត្រាក់ បែកទឹកភ្លោះហូរចូលសសៃឈាម និងសួត បណ្ដាលឱ្យកម្ទេចផ្សេងៗស្ទះចរន្ត ទើបនាងស្លាប់.!។
ក្នុងនោះលោក គួង ឡូ ក៍បានទទួលស្គាល់ដែរថា លោកពិតជាមានភាគហ៊ុន នៅក្នុងមន្ទីរពហុព្យាបាល នឹងសម្ភព ព្រះវិហារ ពិតប្រាកដមែន។
រីឯលោក សុក វាសនា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារបានថ្លែងនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ថា ពេលនោះស្ដ្រីរងគ្រោះត្រូវបានដឹកមកកាន់ មន្ទីរពេទ្យបង្អែក របស់លោក ត្រឹមតែ២៥នាទីប៉ុណ្ណោះ រួចក៍ដឹកសពទៅធ្វើបុណ្យ ។
ចំពោះការវិនិច្ឆ័យបែបណានោះ? លោកសូមមិនបកស្រាយឡើយ ដោយថាជំនាញកំពុងស្រាវជ្រាវ.!។
បើទោះបីជាគ្រួសាររងគ្រោះអះអាងថា មូលហេតុមកពីគ្រូពេទ្យ ធ្វើការខ្ជីខ្ជាធ្វេសប្រហែស មិនយកចិត្តទុកដាក់បែបណាក្ដី។
ប៉ុន្តែពន្លឺយុត្តិធម៌ សម្រាប់ជនរងគ្រោះក៍ដូចជា ចំណាត់ការក្ដៅទៅលើ”មន្ទីរពហុព្យាបាល នឹងសម្ភព ព្រះវិហារ” ប្រហែលជាពុំអាចទៅរួចឡើយ.!។
ព្រោះម្ចាស់ភាគហ៊ុននៃមន្ទីរពេទ្យមួយនេះ ជាប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ ដែលជាអ្នកអនុវត្តច្បាប់ហើយនោះ.!៕