ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបើកកិច្ចប្រជុំ​ពង្រឹង​ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការរអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជន!

0

(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ លោកឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានចូលរួមក្នុងកិច្ចប្រជុំ​ពង្រឹង​ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការរអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ​ ក្រោមអធិបតីភាព​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។

ក្នុង​កិច្ច​ជុំនោះ​ ឯកឧត្តម​ អភិបាល​ខេត្ត​ បានណែនាំ​បន្ថែម​នូវចំណុចសំខាន់ៗ​ ដូចជា÷

១- ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឲ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទឲ្យមានការរាលដាល និងស្មុគស្មាញ ពិបាកដោះស្រាយ។

២- ត្រូវយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់សកម្មភាពវិនិយោគកសិផល អាជីវកម្មនានាទូទាំងស្រុក ជាពិសេសផ្ដល់ការគាំទ្រ និងភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាវិស័យអាទិភាពចម្បងរបស់ខេត្ត ស្របតាមគោលនយោបាយ និងគោលការណ៍ច្បាប់របស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

៣-ត្រូវខិតខំសម្របសម្រួល និងពង្រឹងការផ្ដល់សេវាការិយាល័យច្រកចេញចូលតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ មកទទួលសេវា។ ទន្ទឹមនឹងនេះ ត្រូវបន្តពង្រឹងសមត្ថភាពដល់មន្ត្រីផ្ដល់សេវានៅមូលដ្ឋាន ពិសេសមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ-សង្កាត់ មេភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ពង្រឹងការទទួលខុសត្រូវក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងរួមគ្នាដោះស្រាយសំណើសុំពរបញ្ហាប្រឈមនានានៅមូលដ្ឋានប្រកបដោយតម្លាភាព និងគណនេយ្យភាព។

៤- ត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ជូនប្រជាពលរដ្ឋ កុមារ និងយុវវ័យ ដើម្បីបង្កើតភាពស៊ាំនៅក្នុងសហគមន៍ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺបំប្លែងខ្លួនថ្មី «ប្រភេទ អូមីក្រុង» និងត្រូវបន្តធ្វើការអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋជាប់ជាប្រចាំនូវវិធានការនានា ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម រួមនឹងវិធានការ ៣ការពារ និង៣កុំ​ ។

៥-​ ពង្រឹង​លេីការងារ​ ការពារ​ ថែរក្សា​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សាធារណៈ​ ជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ ៕

Leave A Reply

Your email address will not be published.