សម្តេចតេជោ ៖ សូមប្អូនហ៊ុន វិបុលបញ្ឈប់សកម្មភាពបោកប្រាស់ត្រឹមនេះចុះបើមិនចង់មានរឿង!
(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេច នៅល្ងាចថ្ងៃអង្គារទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះថា៖
ដើម្បីបញ្ចប់នៅសកម្មភាពបោកប្រាស់របស់ឈ្មោះហ៊ុន វិបុលដែលបន្លំខ្លួនថាជាប្អូនជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំសូម
បញ្ជាក់ជូនថាខ្ញុំពិតជាមានប្អូនជីដូនមួយ
ម្នាក់ឈ្មោះហ៊ុន វិបុលពិតមែនតែប្អូនប្រុស
របស់ខ្ញុំត្រូវបានពួកប៉ុល ពតសម្លាប់តាំងពី៤៤ឆ្នាំមុនមកម្លេះ។
ក្មួយរបស់ខ្ញុំបានណែនាំហ៊ុន វិបុលតាម
រយៈទូរសព្វ័២លើកមកហើយតែមនុស្ស
នេះនៅតែបន្តតាំងខ្លួនជាប្អូនជីដូនមួយ
ខ្ញុំមិនព្រមឈប់ដែលរឿងនេះអាចបង្កឱ្យ
មានការភាន់ច្រឡំថាខ្ញុំជាមនុស្សមិនរាប់
អានបងប្អូន។
បងប្អូនជនរួមជាតិបានដឹងហើយថាខ្ញុំបាន
ក្រាញននៀលរួមរស់នៅជាមួយប្រជាជន
ក្នុងគ្រប់កាលៈទេសៈនិងគ្រប់ស្រទាប់
ក្នុងសង្គមដោយគ្មានការរើសអើង។
និយាយមួយបែបខ្ញុំគឺជាមនុស្សរាប់ញាតិ
ហេតុអីខ្ញុំបែរជាបោះបង់ចោលប្អូនជីដូន
មួយម្នាក់ដែលខ្ញុំនឹកគេទាំងយប់ទាំងថ្ងៃ
ទៅវិញ?។
សូមប្អូនហ៊ុន វិបុលបញ្ឈប់សកម្មភាព
បោកប្រាស់ត្រឹមនេះចុះបើមិនចង់មាន
រឿង៕