បែកធ្លាយ មន្ត្រីព្រំដែនបើកដៃឲ្យរថយន្តដឹកទំនិញគេចពន្ធរាប់សិបគ្រឿងសម្រុកទៅវៀតណាម តាមច្រកព្រំដែនប៉ុស្តិ៍វរៈការពារព្រំដែនអនុសេនាតូចលេខ២ តំណាក់យ៉ាំដូង!
(ខេត្តស្វាយរៀង)៖ ករណីនេះបានកើតឡើងនៅ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចប៉ុស្ត៍ទាហានវរៈការពារព្រំដែន កងអនុសេតូចលេខ២ តំណាក់យ៉ាំដូង ទន្លេយ៉ាំដូង ស្ថិតនៅភូមិចម្លង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ។
បើតាមលោក ស្វាយ ហាន មេប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកតំបន់យ៉ាំដូង បានប្រាប់អ្នកសារព័ត៌មានថា រថយន្តយីឌុប ប្រភេទវ៉េអង ចំនួន០៤គ្រឿងនេះ ទី១, ពាក់ស្លាកលេខភ្នំពេញ 3F-3226, ទី២, ពាក់ស្លាកលេខ ភ្នំពេញ 3F-1911, ទី៣, ពាក់ស្លាកលេខ កំពង់ចាម 3A-7556 លេខរ៉ឺម៉កភ្នំពេញ4A- 9101 និងទី៤, ភ្នំពេញ4A-5790 ដឹកទំនិញ ខេអាវ គីប មកពីរាជធានីភ្នំពេញ ផ្ទេរដាក់ត្រាក់ទ័រ ដឹកទៅដាក់កាណូតប៉ុកចៃ វៀតណាម ចំនួន០២គ្រឿង នៅចំណុចលើ រួចឆ្លងដែនទៅប្រទេសវៀតណាម ។ ជាទំនិញគេចពន្ធ ម្ចាស់ទំនិញ ដែលមិនបានបញ្ជាក់ឈ្មោះ បានប្រាប់ថា ពួកគេបានបង់ពន្ធគយ រួចហើយ ក៏ប៉ុន្តែដោយពេលថ្ងៃមានភ្លៀងទើបខក ទើបពន្យាពេល ដឹកចេញនាពេលយប់។
ប្រជាពលរដ្ឋ បានលើកឡើងថា ពួកគាត់ មានការព្រួយបារម្ភ យ៉ាងខ្លាំងអំពីផ្លូវថ្នល់ ដោយរថយន្តដឹកទំនិញធុនយក្សប្រភេទវ៉េអង ទាំងនេះដឹកទំនិញធ្ងន់ ក្នុង១យប់ៗចាប់ពី៨គ្រឿងទៅ១០គ្រឿង ហើយថ្នល់១ខ្សែនេះពីមុនជាផ្លូវលំ ទើបតែរាជរដ្ឋាភិបាលផ្តល់ជាផ្លូវក្រាលកៅស៊ូ (កៅស៊ូស្តើង) សម្រាប់តែរថយន្តធុនស្រាល និងរថយន្តដឹកកម្មករ ធ្វើដំណើរ។ ពួកគាត់លើកឡើងថា រថយន្តធុនយក្សដឹកទំនិញធ្ងន់ៗបែបនេះ នឹងធ្វើឲ្យស្រុតផ្លូវខូចជាមិនខានឡើយ។ ទន្ទឹមនឹងនេះ ពលរដ្ឋ បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចជួយចុះត្រួតពិនិត្យ និងអនត្តរាគមន៍ករណីនេះ។
មន្ត្រីនគបាលសេដ្ឋកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ប៉ុស្តិ៍ ច្រករបៀង ឬដំណាក់ គ្មានច្បាប់អនុញ្ញាត ឲ្យដឹកទំនិញចេញឬចូលពីក្រៅប្រទេសទេ គឺច្បាប់អនុញ្ញាត ឲ្យនាំទំនិញចេញចូលតាមច្រកទ្វា ព្រំដែនអន្តរជាតិ ច្រកទ្វាព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ហើយមានដាក់មន្ត្រីគយពិនិត្យ ទំនិញចេញចូល តែបើផ្ទុយពីនេះ ហើយដឹកទំនិញចេញចូលតាមច្រករបៀង ឬតាមដំណាក់ទាហាន ដោយគ្មានមន្ត្រីចំនាញពិនិត្យឯកសារទំនិញទេ គឺ សង្ស័យជាទំនិញគេចពន្ធហើយ៕