លោក ស សុខា អញ្ជើញសម្ពោធអគារមត្តេយ្យសិក្សាជ្រៃផ្លូវបេតុងអាមេនិងចែកអំណោយ៥០០គ្រួសារនៅស្រុកមោងឫស្សី!

0

(បាត់ដំបង)៖ នៅព្រឹកទី១០.០៩.២០២២ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមត្តេយ្យសិក្សាជ្រៃ១ខ្នង មាន២បន្ទប់ និងផ្លូវបេតុងអាមេ១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ។

ក្នុងឱកាសនោះដែរ លោក ស សុខា បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកអំណោយជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥០០គ្រួសារ នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩៕

Leave A Reply

Your email address will not be published.