គ្រួសារអ្នកថែទាំ”លេណដ្ឋាន”របស់សម្តេចតេជោ បានជួបគ្រោះថ្នាក់ចរាចរណ៍នឹងទទូចសុំជំនួយពីសម្ដេច!
(ភ្នំពេញ)៖ ពលរដ្ឋ១គ្រួសារ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអះអាងថាៈ ខ្លួនជាអ្នកមើលថែ”លេណដ្ឋាន”របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
កាលពីថ្ងៃទី០៣.០៩.២០២២ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅ”ស្ពានគីហ្សូណា”។
បណ្ដាលឱ្យរបួសធ្ងន់ស្ដ្រីជាប្រពន្ធ រួមនិងចៅប្រុសម្នាក់អាយុ៤ឆ្នាំ បច្ចុប្បន្នៈអ្នកទាំង២ កំពុងសង្គ្រោះនៅរាជធានីភ្នំពេញ។
ដោយការខ្វះខាត ក្រុមគ្រួសារមួយនេះបានសុំកិច្ចអន្តរាគមន៍និងជំនួយពីសម្ដេចតេជោ ហ៊ុន សែន តាមរយៈលោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ។
នេះជាសំណេរទាំងស្រុង«ខ្ញុំបាទឈ្មោះ អ៊ុយ សឿន ភេទប្រុសអាយុ64ឆ្នាំ រស់នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សូមគោរពជូន
សម្តេច អគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់។
តាមរយៈ ឯកឧត្ដមបណ្ឌិតដួងតារា នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុនសែន ។
ខ្ញុំបាទ មានប្រពន្ធឈ្មោះ សាន ណៃកេង អាយុ56ឆ្នាំ បាននៅថែរក្សា លេណដ្ឋានរបស់សម្តេច ដែរស្ថិតនៅភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជួបគ្រោះថ្នាក់ចរាចរណ៍2នាក់ចៅប្រុសអាយុ4ឆ្នាំនៅលើស្ពានគីហ្សូណា នៅថ្ងៃទី03ខែកញ្ញាឆ្នាំ2022 នៅវេលាម៉ោង5ល្ងាច បណ្ដាលអោយរបួសធ្ងន់ធ្ងរកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រីឯចៅប្រុស សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។
ដោយខ្ញុំបាទខ្វះខាតថវិកាសម្រាប់ព្យាបាលប្រពន្ធនឹងចៅប្រុសដែលកំពុង សម្រាកនៅមន្ទីរពេទ្យ។ អាស្រ័យដូចបាន ជំរាបជូនខាងលើ សូមឯកឧត្ដមបណ្ឌិតដួងតារា មេត្តាទទួលជ្រាប នឹងជួយសំរួលដល់គ្រួសារ ខ្ញុំបាទដោយក្តីអនុគ្រោះ។ លេខទូរសព្ទខ្ញុំបាទ 092 906716។សូមគោរព ជូនពរ ឯកឧត្ដមបណ្ឌិត មានសុខភាពល្អ នឹងប្រាជ្ញាឈ្លៀសវៃ ។សង្ឃឹមថាព័ត៌មាននេះនិងបានដឹងដល់សម្តេចតេជោហ៊ុនសែនធ្វើនៅថ្ងៃទី០៨.០៩.២០២២»៕